(ភ្នំពេញ)៖ លោកបណ្ឌិត ទី សុផល គ្រូឧទ្ទេសផ្នែកប្រវត្តិវិទ្យា នៃវិទ្យាស្ថានជាតិអប់រំ និងជាអ្នកនិពន្ធសៀវភៅប្រវត្តិវិទ្យាថ្នាក់ទី៤ ទី៥ និងទី៦ បានបញ្ជាក់ថា ការជ្រើសរើស វិមាន ឈ្នះ ឈ្នះ ជារចនាបថក្របសៀវភៅ ដើម្បីបង្ហាញពីការទទួលបាននូវសន្តិភាពពេញលេញរបស់កម្ពុជា​ ពីឆ្នាំ១៩៩៨ មកទល់បច្ចុប្បន្ន។

ថ្លែងក្នុងកិច្ចសម្ភាសជាមួយបណ្ដាញទូរទស្សន៍ Fresh News, លោកបណ្ឌិត បានគូសបញ្ជាក់ថា សំណង់វិមានឈ្នះឈ្នះ គឺជានិម្មិតរូបនៃការយល់ដឹងពីសន្តិភាព ការបង្រួបបង្រួមជាតិ និងឯកភាពទឹកដី។ លោកបានបន្តថា យើងបានឃើញហើយថា នៅថ្ងៃទី២៩ ខែធ្នូ រាជរដ្ឋាភិបាលបានកំណត់យកជា «ទិវាសន្តិភាពនៅកម្ពុជា» ផងដែរ៕

សូមទស្សនាវីដេអូខាងក្រោម៖