(ភ្នំពេញ)៖ លោកបណ្ឌិត វ៉ង់ សុធារ៉ា ប្រធានដឺប៉ាតឺម៉ង់ផ្នែកប្រវត្តិវិទ្យា នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ និងជាអ្នកជំនាញផ្នែកសិលាចារឹក បានរំលេចថា សំណង់វិមានឈ្នះឈ្នះជាស្ថាបត្យកម្មទំនើប ដែលមានរចនាបថប្រហាក់ប្រហែលនឹងសំណង់របស់អេហ្សីបតាំងពីរាប់ពាន់ឆ្នាំមុន គ.ស។
ទន្ទឹមនឹងនេះ លោកបណ្ឌិត បានបញ្ជាក់ថា នាសម័យកាលនោះ ប្រទេសមហាអំណាចនៅអឺរ៉ុប និយមប្រើរចនាបថបង្គោលធំខ្ពស់បែបនេះណាស់ ហើយតែងតែដឹកជញ្ជូនយកទៅតាំងនៅប្រទេសរបស់ខ្លួន ដូចជានៅបារាំង អង់គ្លេស អាមេរិកជាដើម និងមាននៅតាមបណ្ដាប្រទេសកុម្មុយនីស្តមួយចំនួនផងដែរ។
លោកបានបន្តថា រចនាបថវិមានឈ្នះឈ្នះ កើតឡើងពីព្រលឹងពិពិធកម្មជាច្រើនរួមបញ្ចូលគ្នា ហើយស្ថាបត្យករបានច្របាច់បញ្ជូលនូវរចនាបថប្រាសាទអង្គរវត្ត ក៏ដូចជារចនាបថជាច្រើនផ្សេងទៀត ប៉ុន្តែហាក់មិនទទួលបានការចាប់អារម្មណ៍ពីសាធារណជន៕
សូមស្តាប់ការលើកឡើងរបស់លោកបណ្ឌិត ដូចតទៅ៖