Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

លោកបណ្ឌិត គី សេរីវឌ្ឍន៍ អំពាវនាវឲ្យពិនិត្យមើលការអនុវត្តច្បាប់របស់មន្រ្តីចរាចរណ៍មួយក្រុមនេះផង ព្រោះជាទង្វើប្រមាថប្រជាពលរដ្ឋ

18-02-2025 18:08

(ភ្នំពេញ)៖ លោកបណ្ឌិត គី សេរីវឌ្ឍន៍ ប្រធានវិទ្យាស្ថានសិក្សាចិន នៃរាជបណ្ឌិត្យសភាកម្ពុជា បានមានប្រសាសន៍ថា សកម្មភាពរបស់មន្រ្តីចរាចរណ៍មួយក្រុម ដែលធ្វើឥរិយាបថ មិនសមរម្យលើលោកបណ្ឌិតសភាចារ្យ សុខ ទូច នៅពេលនេះគឺ នេះជាការប្រមាថប្រជាពលរដ្ឋ។ នេះបើតាមការបញ្ជាក់របស់ លោកបណ្ឌិត នៅលើបណ្តាញសង្គមនាល្ងាចថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៥។

ជាមួយគ្នានេះ លោកបណ្ឌិត គី សេរីវឌ្ឍន៍ បានអំពាវនាវឱ្យមានការពិនិត្យមើលកងម្លាំង អនុវត្តច្បាប់ឡើងវិញផង ជុំវិញការប្រើពាក្យសម្តីមិនសមរម្យបែបនេះយូរហើយ មកលើប្រជាពលរដ្ឋ។

ថ្លែងប្រាប់បណ្តាញព័ត៌មាន Fresh News ជុំវិញករណីមន្រ្តីចរាចរណ៍មួយក្រុមនេះ ក៏ត្រូវបានឧត្តមសេនីយ៍ឯក ជួន ណារិន្ទ ស្នងការនគរបាលរាជធានីភ្នំពេញ ក៏បានប្រកាសចាត់វិធានការមិនលើកលែង ចំពោះមន្ដ្រីនគរបាលគ្មានសីលធម៌វិជ្ជាជីវៈនោះឡើយ៕