Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

រដ្ឋាភិបាលចិន ប្រកាសផ្ដល់ជំនួយមនុស្សធម៌​១០ម៉ឺនដុល្លារដល់ហ្វីលីពីន ក្រោយទទួលរងគ្រោះដោយសារព្យុះទីហ្វុង Haima

25-10-2016 00:51

(ប៉េកាំង)៖ អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Lu Kang បានបញ្ជាក់ថា កាកបាទក្រហមចិននឹងផ្ដល់ជំនួយមនុស្សធម៌ជាង ១០០ ០០០ ដុល្លារដល់ប្រទេសហ្វីលីពីន ដែលបានទទួលរងគ្រោះដោយសារខ្យល់ព្យុះ ទីហ្វុង Haima។ នេះបើយោងតាមការចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួរ នៅយប់ថ្ងៃចន្ទ ទី២៤ ខែតុលា ឆ្នាំ២០១៦។

នៅក្នុងសន្និសិទជាទៀងទាត់ លោក Lu kang បាននិយាយថា រដ្ឋាភិបាលចិននឹងផ្ដល់ជំនួយបន្ថែមទៀតដល់ ហ្វីលីពីន។ អ្នកនំាពាក្យរូបនេះបន្ថែមថា ទីក្រុងប៉េកំាងជឿជាក់ថា ក្រោមការដឹកនំារបស់រដ្ឋាភិបាលទីក្រុងម៉ានីល ប្រជាជនហ្វីលីពីន នឹងគេចផុតពីគ្រោះមហន្តរាយធម្មជាតិ ហើយអ្វីៗនឹងត្រឡប់ទៅរកសភាពធម្មតាវិញក្នុង ពេលឆាប់ៗនេះ។

គួរបញ្ជាក់ថា គិតត្រឹមថ្ងៃសៅរ៍សប្ដាហ៍មុន ចំនួនអ្នកស្លាប់ដោយសារខ្យល់ព្យុះទីហ្វុង Super Haima បានកើន ឡើងដល់១៦នាក់ ខណៈមនុស្ស១៤៩,៦៥៩នាក់ ត្រូវបានជម្លៀស ហើយភាគច្រើននៃអ្នកទាំងនេះកំពុងស្នាក់នៅក្នុងជំរុំស្នាក់នៅបណ្ដោះអាសន្នចំនួន៦៤៣៕