Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម នឹងបើកសម័យប្រជុំនៅថ្ងៃស្អែកនេះ ក្រោមព្រះរាជាធិបតីភាព ព្រះមហាក្សត្រដើម្បីពិនិត្យ សម្រេច និងពិគ្រោះយោបល់លើរបៀបវារៈចំនួន១៣

18-02-2025 09:19

(ភ្នំពេញ)៖ ព្រះករុណា ព្រះបាទសម្ដេចព្រះ បរមនាថនរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា នឹងយាងជាព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតក្នុងសម័យប្រជុំ លើកទី៣៨ របស់ឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម ដែលនឹងធ្វើឡើងនៅព្រះបរមរាជវាំងនាព្រឹកថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៥ ស្អែកនេះ ដោយមានរបៀបវារៈចំនួន១៣។