(មណ្ឌលគិរី)៖ លោក វ៉ាយ សន្យា អតីតអនុប្រធានអតីតគណបក្សសង្គ្រោះជាតិប្រចាំរដ្ឋខារ៉ូលីណាខាងជើង (North Carolina) សហរដ្ឋអាមេរិក រួមជាមួយមិត្តភក្តិ បានស្កាត់ចុះទៅពិនិត្យបង្គោលសីមា និងស្ថានភាពនៅព្រំដែនកម្ពុជា-វៀតណាម ក្នុងភូមិសាស្ត្រខេត្តមណ្ឌលគិរី។
ក្រោយចុះពិនិត្យឃើញជាក់ស្ដែងហើយ លោកនិងមិត្តភក្តិក៏បានអះអាងថា គ្មានការបាត់ដីទៅឱ្យវៀតណាម ដូចការបង្ខូចរបស់ក្រុមប្រឆាំងឡើយ។ លោក សន្យា ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋខ្មែរ ទាំងនៅក្នុងប្រទេស និងក្រៅប្រទេស សូមជឿជាក់លើរាជរដ្ឋាភិបាលក្នុងការការពារអធិបតេយ្យរបស់ប្រទេសកម្ពុជា៕
សូមស្ដាប់នូវការលើកឡើងរបស់លោក វ៉ាយ សន្យា រួមជាមួយទិដ្ឋភាពជាក់ស្ដែងតាមរយៈវីដេអូរបស់លោក៖