Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ពលរដ្ឋខ្មែរនៅអាមេរិកស្កាត់ចុះទៅពិនិត្យបង្គោលសីមា និងស្ថានភាពនៅព្រំដែនកម្ពុជា-វៀតណាម, ឃើញហើយជឿជាក់ និងមិនដូចការបង្កាច់បង្ខូចរបស់ក្រុមប្រឆាំងឡើយ (Video inside)

17-02-2025 21:41

(មណ្ឌលគិរី)៖ លោក ឃុន សារ៉ាត់ អតីតអនុប្រធានគណបក្សជំនាន់ថ្មីប្រចាំសហរដ្ឋអាមេរិក រួមជាមួយមិត្តភក្តិមួយចំនួន បានស្កាត់ចុះទៅពិនិត្យបង្គោលសីមា និងស្ថានភាពនៅព្រំដែនកម្ពុជា-វៀតណាម​ ក្នុងភូមិសាស្ត្រខេត្តមណ្ឌលគិរី ដើម្បីតាមដាននិងមើលឱ្យឃើញពីភាពជាក់ស្ដែងពិតប្រាកដ ជុំវិញការព្រួយបារម្ភរឿងបញ្ហាតាមព្រំដែននេះ។

បន្ទាប់ពីបានពិនិត្យឃើញជាក់ស្ដែងហើយនោះ ពលរដ្ឋខ្មែរនៅអាមេរិករូបនេះបានបង្ហាញពីអារម្មណ៍ទុកចិត្តជឿជាក់ ចំពោះការយកចិត្តទុកដាក់ពីសំណាក់រាជរដ្ឋាភិបាលក្នុងការការពារអធិបតេយ្យដែនដី និងកងកម្លាំងការពារនៅតាមព្រំដែន រួមទាំងកម្លាំងដ៏រឹងមាំរបស់ប្រជាពលរដ្ឋផងដែរ ដែលស្ថានភាពនេះមិនដូចការបង្កាច់បង្ខូចរបស់ក្រុមប្រឆាំងឡើយ៕

សូមស្ដាប់នូវការលើកឡើងរបស់លោក ឃុន សារ៉ាត់ រួមជាមួយទិដ្ឋភាពជាក់ស្ដែងតាមរយៈវីដេអូរបស់លោក៖