(ភ្នំពេញ)៖ លោក ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល នឹងដឹកនាំគណៈប្រតិភូក្រសួងសុខាភិបាល អញ្ជើញទៅចូលរួមវេទិកា ថ្នាក់រដ្ឋមន្រ្តីចិន អាស៊ាន លើកទី១ ស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យ សុខាភិបាល ពីថ្ងៃទី២៦ ដល់ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៦ នៅទីក្រុងណានជីង នៃសាធារណរដ្ឋប្រជាមានិតចិន ដែលមានប្រទេស ជាសមាជិកអាស៊ានទាំង១០ និងសាធារណៈរដ្ឋប្រជាមានិតចិនចូលរួម ។
វេទិកាថ្នាក់រដ្ឋមន្រ្តីសុខាភិបាលអាស៊ាន និងសាធារណៈប្រជាមានិតចិន ដែលត្រូវបានរៀបចំឡើងដោយភាគីមិត្តចិន ក្រោមប្រធានបទ «គំនិតច្នៃប្រឌិតលើកិច្ចសហ ប្រតិបត្តិការវិស័យសុខាភិបាល សម្រាប់ការ អភិវឌ្ឍន៍រួម»។
គួរបញ្ជាក់ថា នៅក្នុងវេទិកានេះ ថ្នាក់ដឹកនាំកម្ពុជា នឹងធ្វើបទបង្ហាញងំពីប្រព័ន្ធគ្រប់គ្រងទប់ស្កាត់ជម្ងឺឆ្លងនៅកម្ពុជា ដោយផ្តោតលើបទពិសោធន៍ និងបញ្ហាប្រឈម។ ក្រៅពីចូលរួម នៅក្នុងកិច្ចប្រជុំពេញអង្គនេះ លោករដ្ឋមន្រ្តីក្រសួងសុខាភិបាល ក៏នឹងអញ្ជើញជាអធិបតីភាព និងថ្លែងសន្ទុរកថា បើកវេទិកាចិន-អាស៊ាន ស្តីពីទន្តសាស្រ្តផងដែរ ៕