Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

លោក សួន សេរីរដ្ឋា៖ សហរដ្ឋអាមេរិក មិនអាចបណ្តោយឱ្យជម្លោះពាណិជ្ជកម្មជាមួយចិន វិវត្តន៍ទៅកាន់តែធ្ងន់ធ្ងរឡើយ

17-02-2025 19:10

(ភ្នំពេញ)៖ ប្រធានក្រុមប្រឹក្សាភិបាលនៃវេទិកាសន្តិភាពកម្ពុជា លោក​ សួន សេរីរដ្ឋា​ បានលើកឡើងថា ផ្អែកលើផលប្រយោជន៍ សហរដ្ឋអាមេរិក និងចិន មិនបណ្តោយឱ្យជម្លោះពាណិជ្ជកម្មកាន់តែធ្ងន់ធ្ងរនោះទេ ដ្បិតថាទំនាក់ទំនងសេដ្ឋកិច្ច នៃមហាអំណាចទាំងពីរនេះ មិនអាចកាត់ផ្តាច់គ្នាបានឡើយ។ លោកបានបន្ថែមថា បើទោះបីជា លោក ត្រាំ មានគោលជំហរតឹងរ៉ឹងចំពោះផែនការសេដ្ឋកិច្ចរបស់លោកក៏ដោយ ប៉ុន្តែគំនាបពីក្នុងស្រុក ក៏តម្រូវឱ្យលោកគិតគូរអំពីលំនឹង និងស្ថិរភាពសេដ្ឋកិច្ចផងដែរ។