(ភ្នំពេញ)៖ លោក​ សួន សេរីរដ្ឋា​ ប្រធានក្រុមប្រឹក្សាភិបាលនៃវេទិកាសន្តិភាពកម្ពុជា បាននិយាយក្នុងកម្មវិធី Fresh Talk ថា បន្ទាប់ពីលោក ដូណាល់ ត្រាំ ឡើងកាន់តំណែងជាប្រធានាធិបអាមេរិកជិត ១ខែ ទំនោរគាំទ្រមហាអំណាចពីសំណាក់ប្រទេសនៅអាស៉ី មិនទាន់មានការប្រែប្រួលទេ ប៉ុន្តែគោលនយោបាយការបរទេសរបស់លោក បានធ្វើឱ្យអឺរ៉ុបខកចិត្ត។ ជាក់ស្តែងបញ្ហាដែលរដ្ឋបាល លោក ត្រាំ ចង់យករ៉ែកម្ររបស់អ៊ុយក្រែន មកដោះដូរនឹងជំនួយសហរដ្ឋអាមេរិក សបញ្ជាក់ឱ្យអ៊ុយក្រែនខ្លួនឯង និងអឺរ៉ុប មើលឃើញថា ក្នុងភាពជាដៃគូរ សហរដ្ឋអាមេរិកលែងគួរឱ្យទុកចិត្តទៀតហើយ។