(ភ្នំពេញ)៖ កម្ពុជា ចាត់ទុកដៃគូទាំងអស់នៅលើពិភពលោក គឺជាដៃគូពិគ្រោះយោបល់ និងអភិវឌ្ឍដូចៗគ្នា។ ការណ៍នេះធ្វើឱ្យកម្ពុជា រងផលតិចតួចប៉ុណ្ណោះ ពីបញ្ហាប្រឈមមុខដាក់គ្នារវាងសហរដ្ឋអាមេរិក និងចិន។ នេះបើតាមការបញ្ជាក់ពីលោក សួន សេរីរដ្ឋា ប្រធានក្រុមប្រឹក្សាភិបាលនៃវេទិកាសន្តិភាពកម្ពុជា មកកាន់កម្មវិធី Fresh Talk។ លោកបន្ថែមថា ភាពបត់បែននៃនយោបាយក្នុងស្រុករបស់សហរដ្ឋអាមេរិក នឹងប៉ះពាល់ដល់អាស៊ាន តួយ៉ាង ថៃ សិង្ហបុរី សុទ្ធតែមានកិច្ចព្រមព្រៀងសហប្រតិបត្តិការការពារជាតិ ជាមួយសហរដ្ឋអាមេរិក។