(ភ្នំពេញ)៖ នៅក្នុងកម្មវិធី Fresh Talk ប្រធានក្រុមប្រឹក្សាភិបាលនៃវេទិកាសន្តិភាពកម្ពុជា លោក សួន សេរីរដ្ឋា បានលើកឡើងថា ភាពប្រែប្រួលនៃនយោបាយក្នុងស្រុករបស់សហរដ្ឋអាមេរិក មិនត្រឹមតែជះឥទ្ធិពលដល់ពិភពលោកប៉ុណ្ណោះទេ ប៉ុន្តែក៏បានធ្វើឱ្យប្រជាជនអាមេរិកផ្ទាល់ មិនសប្បាយចិត្តដែរ។ លោកបញ្ជាក់ថា បទបញ្ជារប្រតិបត្តិរបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ដូចជាការដកខ្លួនចេញពីស្ថាប័នធំៗរបស់ពិភពលោក នឹងធ្វើឱ្យប៉ះពាល់ដល់មុខមាត់អាមេរិក ហើយគោលការណ៍របស់រដ្ឋាភិបាល ក្នុងការកាត់បន្ថយមន្រ្តីសហព័ន្ធ អាចធ្វើឱ្យប្រជាជនជនជួបការលំបាក។