(ភ្នំពេញ)៖ ក្រសួងព័ត៌មាន និងសារព័ត៌មាន ASEAN Top ដោយមានការគាំទ្រពីវិស័យឯកជន នឹងសហការរៀបចំ «កម្មវិធីម៉ារ៉ាតុងដើម្បីមនុស្សធម៌» (Run for Charity) នៅថ្ងៃសៅរ៍ ទី១៥ ខែមីនា ឆ្នាំ២០២៥ វេលាម៉ោង៥៖០០នាទីព្រឹក នៅក្នុងបរិវេណសួន អេកូ ផាក (Eco Park) ហ្គ្រេនស្តា ផ្លាទីនឹម អេកូ ខូលិកសិន (Grand Star Platinum Eco Collection) នៃបុរី ប៉េង ហួត បឹងស្នោ។
កម្មវិធីរត់ម៉ារ៉ាតុងនេះ ត្រូវបានផ្តួចផ្តើមឡើងក្នុងគោលបំណង ដើម្បីចូលរួមប្រមូលថវិកា គាំទ្រដល់មូលនិធិគន្ធបុប្ផា និងលើកកម្ពស់សុខមាលភាពសង្គម ដោយនឹងបើកទទួលការចុះឈ្មោះចូលរួមពីសាធារណជនគ្រប់មជ្ឈដ្ឋាន តាម QR Code ដែលមានភ្ជាប់នៅខាងក្រោម ក្នុងតម្លៃ ១០ដុល្លារ/នាក់ ចាប់ពីថ្ងៃជូនដំណឹង
នេះតទៅរហូតដល់ថ្ងៃសុក្រ ទី២៨ ខែកុម្ភៈ ឆ្នាំ២០២៥៕