(ភ្នំពេញ)៖ រយៈពេល៩ខែ ដើមឆ្នាំ២០១៦នេះ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានប្រមូលចំណូលពីវិស័យព្រៃឈើ និងវិស័យជលផល បានប្រមាណជាង៤.៥លានដុល្លារ។
បើតាមរបាយការណ៍ ស្ដីពីសភាពការណ៍កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលអង្គភាព Fresh News ទទួលបានបញ្ជាក់ថា សម្រាប់រយៈពេល៩ខែ ដើមឆ្នាំ២០១៦នេះ ចំណូលពីថ្លៃសួយសារផល អនុផលព្រៃឈើសរុបចំនួន ១២,១៤០,៥៩៥,៨៨៥រៀល និងចំណូលពីសេវាសាធារណៈចំនួន ៣,៩៦៩,៣៤០,៤១៣រៀល និង ១០៨,៨៧៥.៦៨ដុល្លារ»។
ជាមួយគ្នានេះ ក្រសួងកសិកម្ម បន្ថែមទៀតថា ចំណូលពីវស័យជលផល សម្រាប់រយៈពេល៩ខែ បានចំនួន ១,៥៨៥,៦៨២,៤៨០រៀល។
ដូច្នេះបើសរុបចំណូលរបស់ក្រសួងកសិកម្ម បានពីវិស័យព្រៃឈើ និងវិស័យជលផល មានជាង៤.៥លានដុល្លា៕
ព័ត៌មានលម្អិត សូមអានរបាយការណ៍ របស់ក្រសួងកសិកម្ម ដែលមានខ្លឹមសារ ដូចខាងក្រោមនេះ៖