(ភ្នំពេញ)៖ មួយរយៈកាលចុងក្រោយនេះ ឃើញមានផ្ទុះការចាប់អារម្មណ៍ខ្លាំងពីសំណាក់អ្នកលេងបណ្ដាញសង្គម ទៅលើកែសម្រួលលើសៀវភៅប្រវត្តិវិទ្យាថ្នាក់ទី៤ ទី៥ និងទី៦ ទាំងការរចនាលើក្របសៀវភៅទាំងខ្លឹមសារខាងក្នុងសៀវភៅ។ ដោយក្នុងនោះ យើងឃើញមានសាធារណៈមតិជាច្រើនមានការចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះការផ្លាស់ប្ដូរសៀវភៅថ្មីនេះ ហើយមួយចំនួនបានយកទៅចែករំលែកជាមួយនឹងការបញ្ចេញទស្សនៈដែលមិនត្រឹមត្រូវផងដែរ។

យ៉ាងណាមិញនៅពេលនេះ Fresh News បានអញ្ជើញតំណាងក្រសួងអប់រំយុវជន និងកីឡា និងអ្នកនិពន្ធសៀវភៅ អ្នកជំនាញផ្នែកប្រវត្តិសាស្រ្ត មកធ្វើការស្រាយចម្ងល់ និងបង្ហាញពីទឡ្ហីករណ៍បន្ថែមថា «តើសៀវភៅប្រវត្តិសាស្ត្រថ្មី ដែលដាក់ឱ្យប្រើប្រាស់នៅឆ្នាំ២០២៥នេះ មានសារសំខាន់ដូចម្តេចខ្លះ សម្រាប់ការយល់ដឹងរបស់យុវជន»? ហើយថាតើពួកគាត់បានពន្យល់ដូចម្តេចពាក់ព័ន្ធនឹងការដាក់ឱ្យប្រើប្រាស់សៀវភៅថ្មីនេះ នាពេលខាងមុខ?

វាគ្មិនកិត្តិយសរបស់យើងនៅថ្ងៃនេះ គឺមានចំនួន៣រូប រួមមានដូចជា៖

* លោកជំទាវ ឃួន វិច្ឆិកា អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា និងជាអ្នកដឹកនាំនិពន្ធខ្លឹមសារសៀវភៅប្រវត្តិវិទ្យា

*​ លោកបណ្ឌិត វ៉ង់ សុធារ៉ា ប្រធានដឹប៉ាតឺម៉ង់ផ្នែកប្រវត្តិវិទ្យា និងជាទីប្រឹក្សាយោបល់ក្នុងការនិពន្ធ

* លោកបណ្ឌិត ទី សុផល គ្រូឧទ្ទេសផ្នែកប្រវត្តិវិទ្យា នៃវិទ្យាស្ថានជាតិអប់រំ​ និងជាអ្នកនិពន្ធ

សូមទស្សនាកិច្ចសម្ភាសរវាងកញ្ញា រួម ឆាដា អ្នកសម្របសម្រួល និងវាគ្មិនទាំង៣រូប ដូចតទៅ៖