(ភ្នំពេញ)៖ ទេសរដ្ឋមន្ត្រី ហ៉ឹម ឆែម រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា នៅរសៀលថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៦នេះ បានដឹកនាំកិច្ចប្រជុំជាមួយថ្នាក់ដឹកនាំ និងមន្រ្តីពាក់ព័ន្ធ ដើម្បីត្រៀមធ្វើសន្និបាតអាចារ្យ។
មន្រ្តីក្រសួងធម្មការ និងសាសនា បានឲ្យដឹងថា រៀបចំធ្វើសន្និបាតអាចារ្យ នឹងត្រូវធ្វើឡើងនៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៦ខាងមុខ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា៕