ទិដ្ឋភាពបងប្អូនប្រជាពលរដ្ឋទៅដើរលេងកំសាន្តនៅផ្លូវថ្មើរជើង (Walk Street) នៅសប្តាហ៍ទី៣ នៃខែកុម្ភៈ ឆ្នាំ២០២៥ ដែលរៀបចំដោយសាលារាជធានីភ្នំពេញ (Video inside)
17-02-2025 12:47
(ភ្នំពេញ)៖ ផ្លូវថ្មើរជើង (Walk Street) ត្រូវបានរដ្ឋបាលរាជធានីភ្នំពេញ ដាក់ឱ្យដំណើរការសាកល្បង២ថ្ងៃ ក្នុង១សប្ដាហ៌ គឺថ្ងៃសៅ និងថ្ងៃអាទិត្យ ចាប់ពីម៉ោង ៦ល្ងាចដល់ម៉ោង ១១យប់ នៅតាមបណ្តោយតីរវិថីព្រះស៊ីសុវត្ថិ ចាប់ពីវិថីបក្សីចាំក្រុង (ផ្លូវលេខ៩៤) រហូតដល់មុខព្រះបរមរាជវាំង។
សម្រាប់ផ្លូវថ្មើរជើង (Walk Street) នាសប្តាហ៍ទី៣ ខែកុម្ភៈ ឆ្នាំ២០២៥ រដ្ឋបាលរាជធានីភ្នំពេញ បានរៀបចំស្តង់ទំនិញ និងការកម្សាន្តនានាបន្ថែមទៀត ក្នុងនោះរួមមាន៖ ការរៀបចំការដាក់តាំងលក់ផលិតផល ឈុតឆាកសម្តែងសិល្បៈ បណ្ណាល័យចល័ត ដើម្បីបង្កើនការទាក់ទាញ និងផ្តល់ភាពសប្បាយរីករាយបន្ថែមទៀតជូនសាធារណជន។
លោកស្រី ដោ សម្ផស្ស នាយិការរងរដ្ឋបាល និងជាអ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ បង្ហាញការរំពឹងថា ផ្លូវថ្មើរជើង (Walk Street) នឹងមានអ្នកមកលេងកាន់តែច្រើនបន្ថែមទៀត ពីព្រោះក្រុមការងារនឹងរៀបចំកន្លែងសប្បាយភាព និងដាក់របស់របរសំរាប់កំសាន្តច្រើនប្រភេទទៀត៕