(ភ្នំពេញ)៖ នៅក្នុងជំនួបរវាង លោក ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល និងលោក Ingo Karsten ឯកអគ្គរដ្ឋទូតនៃសាធារណៈរដ្ឋអាល្លឺម៉ង់ប្រចាំកម្ពុជា លោក ម៉ម ប៊ុនហេង បានស្នើឲ្យភាគីអាល្លឺម៉ង់ពិចារណា ក្នុងការជួយគាំទ្រទាំងថវិកា និងបច្ចេកទេសលើផ្នែកវះកាត់និងផ្នែកសង្គ្រោះបន្ទាន់ នៃមន្ទីរពេទ្យខេត្តសៀមរាប ព្រមទាំងជម្រុញការ អនុវត្តគម្រោង គាំពារសុខភាពសង្គម ដែលជាកិច្ចការផ្តល់ផលប្រយោជន៍ធំធេងដល់ប្រជាពលរដ្ឋកម្ពុជា។
ជាការឆ្លើយតប ឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ បានកោតសរសើរ ដល់ការដឹកនាំដ៏ល្អ របស់លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងការសម្រេចបានទៅដៅអភិវឌ្ឍន៍ សហសវត្ស បានមុនកាលកំណត់របស់ក្រសួងសុខាភិបាលក្រោមការដឹកនាំរបស់រដ្ឋមន្ត្រីក្រសួងសុខាភិបាល ហើយភាគីអាល្លឹម៉ង់នឹងពិចារណាក្នុងការពិនិត្យសំណើររបស់ រដ្ឋមន្ត្រីផងដែរ។
ការបញ្ជាក់នេះ បានធ្វើឡើង ខណៈ លោក ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល ជួបសវនការ និងសម្តែងការគួរសម ជាមួយលោក Ingo Karsten ឯកអគ្គរដ្ឋទូតនៃ សាធារណៈរដ្ឋអាល្លឺម៉ង់ប្រចាំកម្ពុជា នៅថ្ងៃ ទី២៤ ខែតុលា ឆ្នាំ២០១៦ នាទីស្តីការក្រសួងសុខាភិបាល។
បន្ថែមពីលើនេះ ភាគីទាំងពីរបានសម្តែងនូវការអបអរសាទរ ចំពោះកិច្ចសហការល្អក្នុងវិស័យសុខាភិបាលកន្លងមក ហើយឯកឧត្តមរដ្ឋមន្ត្រី បានស្នើឲ្យ។
រដ្ឋមន្ត្រី ម៉ម ប៊ុនហេង ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ដល់រដ្ឋាភិបាលអាល្លឺម៉ង់ ដែលបានជួយវិស័យសុខាភិបាលតាំងពីថ្ងៃរំដោះ ៧ មករា ១៩៧៩មកហើយ បច្ចុប្បន្ននេះក៏នៅតែបន្តជួយកិច្ចការសុខភាពក្នុងខេត្តមួយចំនួនទៀតផងដែរ៕