(ភ្នំពេញ)៖ សារមន្ទីរសេដ្ឋកិច្ច និងរូបិយវត្ថុព្រះស្រីឦសានរវ្ម័ន (ស.ស.រ) បានទទួលពានរង្វាន់ Tripadvisor Travelers' Choice Award 2024 ។

សារមន្ទីរ ស.ស.រ បញ្ជាក់ថា ការទទួលពានរង្វាន់ គឺបង្ហាញអំពីការចាប់អារម្មណ៍តាមរយៈការចូលទស្សនា និងវាយតម្លៃខ្ពស់ពីភ្ញៀវទេសចរណ៍ក្នុងរយៈពេល ១២ខែពេញ។

ពានរង្វាន់ Travelers' Choice Award នេះជាការឈ្នះចំណាត់ថ្នាក់ក្នុងចំណោម ១០% នៃតារាងចំណាត់ថ្នាក់ខ្ពស់បំផុតទូទាំងពិភពលោកនៅលើ Tripadvisor។ ការទទួលបានពានរង្វាន់នេះ គឺផ្អែកលើគុណភាព នៃមតិឆ្លើយតបរបស់ភ្ញៀវទេសចរ ក៏ដូចជាការឆ្លើយតបរបស់សារមន្ទីរទៅលើការចូលទស្សនា។

ជាមួយគ្នានេះ សារមន្ទីរ ស.ស.រ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ជូនចំពោះភ្ញៀវដែលបានមកទស្សនា ការចែករំលែកបទពិសោធន៍ និងការគាំទ្រ៕

>