(ភ្នំពេញ)៖ ថ្មីៗនេះ រដ្ឋបាលរាជធានីភ្នំពេញ បានបើកឲ្យប្រើប្រាស់សាកល្បងនូវគម្រោងផ្លូវថ្មើរជើង (Walk Street) ចាប់ពីតីរវិថីព្រះស៊ីសុវត្ថិ ផ្លូវលេខ៩៤ រហូតដល់មុខព្រះបរមរាជវាំង នៅរៀងរាល់ថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ នៃសប្តាហ៍ ចាប់ពីម៉ោង ៦៖០០នាទីល្ងាច រហូតដល់ម៉ោង១១៖០០នាទីយប់។

ជាការកត់សម្គាល់ បន្ទាប់ពីការបើកដំណើរការសាកល្បង គម្រោងផ្លូវថ្មើរជើង (Walk Street) នេះ ទទួលបានការគាំទ្រ និងចូលរួមពីសំណាក់ភ្ញៀវជាតិ និងអន្តរជាតិ មកដើរលេងកម្សាន្តជាច្រើន ពោលគឺបានកើនឡើងជាបន្តបន្ទាប់។

ក្នុងន័យនេះ រដ្ឋបាលរាជធានីភ្នំពេញ សម្រេចកែសម្រួលតម្រាយខ្សែរត់ និងបន្ថែមម៉ោងប្រតិបត្តិការរបស់រថយន្តក្រុងសាធារណៈ ខ្សែទី២A, ខ្សែទី៣ និងខ្សែទី៤A ដើម្បីគាំទ្រដល់គម្រោងផ្លូវថ្មើរជើង (Walk Street) រាជធានីភ្នំពេញ នៅរៀងរាល់ថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ នៃសប្តាហ៍ ឲ្យមានដំណើរការរហូតដល់ម៉ោង១១៖០០នាទីយប់ ដូចខាងក្រោម៖