(ភ្នំពេញ)៖ ជនសង្ស័យម្នាក់ក្នុងចំណោម៤នាក់ ខណៈមកមើលមិត្តភក្តិស្រាប់តែជួបគ្រោះថ្នាក់ចរាចរណ៍ ស្រាប់តែបែកធ្លាយរឿងគ្រឿងញៀន ជាលទ្ធផលត្រូវកម្លាំងប្រជាការពារ និងកម្លាំងនគរបាលប៉ុស្ដិ៍ឫស្សីកែវ ខណ្ឌឫស្សីកែវ ឃាត់ខ្លួនភ្លាមៗម្នាក់ ដោយដកហូតបានថ្នាំញៀន១កញ្ចប់ធំ និងម៉ូតូ៣គ្រឿងខណៈបក្ខពួក៣នាក់ទៀតកំពុងរត់គេចខ្លួន។
ការឃាត់ខ្លួនជនពាក់ព័ន្ធគ្រឿងញៀនខាងលើនេះ បានធ្វើឡើងនៅរសៀលថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៦ នៅចំណុចលើកំណាត់ផ្លូវជាតិលេខ៥ ស្ថិតក្នុងភូមិឃ្លាំងសាំង សង្កាត់ឬស្សី កែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។
សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យត្រូវដែលត្រូវបានឃាត់ខ្លួនឈ្មោះ ច័ន្ទ សុដែន អាយុ២៩ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅឯស្រុកបាភ្នំ ខេត្តព្រៃវែង និងបក្ខពួក ២នាក់ទៀត មិនត្រូវបានស្គាល់ពីអត្តសញ្ញាណនោះឡើយ ដោយរត់គេចខ្លួនបាត់ស្រមោល។
សមត្ថកិច្ចបានឲ្យដឹងទៀតថា មុនឈានទៅឃាត់ខ្លួនជនសង្ស័យពាក់ព័ន្ធករណីជួញដូរគ្រឿងញៀននេះ បានធ្វើឡើងបន្ទាប់ពីជនសង្ស័យ និងគូកនឲ្យម៉ូតូសង់ឌ្រីមសេ១ ២៥ទៅមិត្តភក្តិម្នាក់ទៀតខ្ចីជិះហើយ ក៏មកជួបគ្រោះថ្នាក់ចរាចរណ៍ បណ្ដាលឲ្យរងរបួសតែម្ដង និងត្រូវបានកម្លាំងសមត្ថកិច្ចមូលដ្ឋានព្រមទាំងប្រជាការពារ ចុះមកដល់កន្លែងកើតដើម្បី អន្តរាគមន៍សម្របសម្រួលដោយបញ្ជូនមិត្តភក្តិរបស់ជនសង្ស័យទៅកាន់មន្ទីរពេទ្យដើម្បីសង្គ្រោះ ខណៈនោះដែរជនសង្ស័យឈ្មោះ ច័ន្ទ ស៊ីដែន រួមនិងបក្ខពួក២នាក់ទៀតបានទទួល ទូរស័ព្ទពីគ្នីគ្នាថា ឲ្យមកមើលម៉ូតូដែលជួបគ្រោះថ្នាក់ចរាចរណ៍ និងយកលុយនិងសម្ភារនៅខាងក្រោមកែបម៉ូតូ។ តែជាលទ្ធផល ពេលដែលជនសង្ស័យ និងបក្ខពួកបានមកដល់ទីតាំងកើតហេតុក៏សម្រេចលើកម៉ូតូហើយចាក់សោរកែបម៉ូតូដើម្បីយកលុយនិងសម្ភារៈស្រាប់តែឃើញថ្នាំញៀនជាម៉ាទឹកកក១កញ្ចប់ធំដែលជនសង្ស័យបានលាក់ទុកក្នុងបំណងយកទៅធ្វើសកម្មភាពជួញដូរ ។
ក្រោយឃើញគ្រឿងញៀននៅខាងក្រោមកែបម៉ូតូ កម្លាំងនគរ បាលនិងប្រជាការពារសម្រេចឃាត់ខ្លួនជនសង្ស័យតែម្ដងនិងដកហូតមធ្យោបាយធ្វើដំណើរជាម៉ូតូចំនួន៣គ្រឿងផងដែរ ។ ដោយឡែក បក្ខពួកជនសង្ស័យបានរត់គេច ខ្លួនភ្លាមៗផ ងដែរបន្ទាប់ពីកើតហេតុ ។
បច្ចុប្បន្ន ជនសង្ស័យរួមជាមួយវត្ថុតាង ត្រូវបញ្ជូនមកសាក សួរនៅអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ ដើម្បីកសាងសំ នុំរឿងចាត់ការតាមនិតិវិធីព្រមទាំងស្រាវជ្រាវបន្តដើម្បីស្វែងរកឃាត់ខ្លួនបក្ខពួកដែលនៅសេសសល់ ៕