(ភ្នំពេញ)៖ រដ្ឋាភិបាលអូស្ដ្រាលី នៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៥នេះ បានចាប់ផ្ដើមបើកដំណើរការផ្ដល់អាហារូបករណ៍ដល់និស្សិតកម្ពុជាសម្រាប់ឆ្នាំសិក្សា២០២៦ ខាងមុខ។ ចាប់ពីថ្ងៃទី១ ខែកុម្ភៈ ដល់ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៥ និស្សិតខ្មែរដែលចង់ទទួលបានអាហារូបករណ៍ទៅសិក្សានៅក្នុងអូស្ដ្រាលី គឺអាចតាមដានព័ត៌មានលើគេហទំព័ររបស់ Australia Award Scholarship។
នៅក្នុងកម្មវីធីបើកដំណើរការអាហារូបករណ៍អូស្ដ្រាលីសម្រាប់ឆ្នាំសិក្សា ២០២៦ ដែលរៀបចំធ្វើនៅវិទ្យាស្ថានជាតិអប់រំក្នុងខណ្ឌដូនពេញ រាជធានីភ្នំពេញ មានអ្នកចូលរួមជិត៤០០នាក់ ដែលភាគច្រើនជាមន្ដ្រីរាជការស៊ីវិល។ កម្មវិធីនេះបានណែនាំមន្ដ្រីរាជការ និងអ្នកដែលចង់បន្ដការសិក្សានៅក្នុងប្រទេសអូស្ដ្រាលីឱ្យយល់ដឹងពីរបៀប និងគន្លឹះដើម្បីទទួលបានអាហារូបករណ៍ពីរដ្ឋាភិបាលអូស្ដ្រាលី។
ចាប់តាំងពីឆ្នាំ១៩៩៤ អូស្ត្រាលី បានផ្តល់ជូនអាហារូបករណ៍ច្រើនជាង ១០០០កន្លែង ក្នុងនោះមាននិស្សិតអាហារូបករណ៍ច្រើនជាង នាក់ ៤៣០ជាស្ត្រី។ សម្រាប់ផ្តល់អាហារូបករណ៍កម្រិតអនុបណ្ឌិត និងបណ្ឌិត នៅសាកលវិទ្យាល័យលំដាប់ពិភពលោក ជាច្រើននៅប្រទេសអូស្ត្រាលី ការផ្តល់ជូនអាហារូបករណ៍លើវិស័យដូចជា អភិបាលកិច្ច ការអប់រំ ការកសាងភាពធន់ និងបរិស្ថាន សុខភាព បរិយាបន្នសង្គម ការសម្របសម្រួលពាណិជ្ជកម្ម រួមទាំងកសិកម្ម និង នេសាទដែលប្រកបដោយប្រសិទ្ធភាព។
អាហារូបករណ៍អូស្ត្រាលី ជាអាហារូបករណ៍អន្តរជាតិដ៏មានកិត្យានុភាព ដែលរដ្ឋាភិបាលអូស្ត្រាលី ផ្តល់ជូនដល់អ្នកដឹកនាំ ពិភពលោកជំនាន់ថ្មីដើម្បីការអភិវឌ្ឍ។ តាមរយៈការសិក្សា និងការស្រាវជ្រាវ និស្សិតជ័យលាភីអាហារូបករណ៍នេះនឹងមានឱកាសក្នុងការអភិវឌ្ឍជំនាញ និងចំណេះដឹងដើម្បីជំរុញឱ្យមានការផ្លាស់ប្តូរ និងផ្សារភ្ជាប់ទំនាក់ទំនងរវាងប្រទេសកម្ពុជា និងប្រទេសអូស្ត្រាលីកាន់តែមានភាពយូរអង្វែងរវាងប្រជាជនក្នុង វាជាមួយប្រជាជនអស្រាលី។ ប្រទេសកម្ពុជាជាមួយប្រជាជនអូស្ត្រាលី។
បេក្ខជននឹងឆ្លងកាត់ការវាយតម្លៃលើគុណភាពវិជ្ជាជីវៈ ការងារ និងវិជ្ជាជីវៈផ្ទាល់ខ្លួន លក្ខណៈសម្បត្តិកម្រិតវប្បធម៌ ហើយចំណុចដ៏សំខាន់បំផុតនោះគឺសក្តានុពលរបស់ពួកគេក្នុង ការចូលរួមដោះស្រាយបញ្ហាប្រឈមចំពោះការអភិវឌ្ឍនៅប្រទេសកម្ពុជា។
នាឱកាសនោះដែរ អតីតនិស្សិតទៅសិក្សានៅបរទេសយល់ថា អាហារូបករណ៍អូស្ដ្រាលីពិតជាមានអត្ថប្រយោជន៍យ៉ាងខ្លាំងសម្រាប់អ្នកចង់បន្តការសិក្សា និងថា លោកក៏ចាប់អារម្មណ៍ខ្លាំងចង់បន្ដការសិក្សានៅប្រទេសអូស្ដ្រាលីបន្ថែមទៀតដែរ។ អាហារូបករណ៍អូស្ដ្រាលីបានផ្លាស់ប្ដូរខ្សែជីវិតរបស់និស្សិតយ៉ាងខ្លាំង ព្រោះក្រៅពីផ្ដល់ចំណេះដឹង និងជំនាញពិតប្រាកដ។ អតីតបានលើកទឹកចិត្តដល់អ្នកដែលចង់បន្ដការសិក្សានៅក្រៅប្រទេសថា គួរតែជ្រើសរើសអាហារូបករណ៍អូស្ដ្រាលី។ ក្រៅពីផ្ដល់ឱកាសសិក្សាដើម្បីចំណេះដឹងផ្ទាល់ខ្លួន អាហារូបករណ៍អូស្ដ្រាលីក៏ផ្ដល់ឱកាសដើម្បីយកចំណេះដឹងមកជួយអភិវឌ្ឍន៍សង្គមជាតិដែរ។
បើតាមមន្ត្រីជាន់ខ្ពស់ក្រសួងអប់រំ យុវជន និងកីឡា បានថ្លែងថា អាហារូបករណ៍ Australia Awards គឺជាជំហានមួយសម្រាប់ការផ្លាស់ប្តូរ ទាំងបុគ្គល ស្ថាប័ន និងសង្គមជាតិ។ ក្នុងពេលបច្ចុប្បន្ននេះ អតីតនិស្សិតដែលទទួលអាហារូបករណ៍អូស្ត្រាលី បាននឹងកំពុងក្លាយជាអ្នកជំនាញឈានមុខនៅក្នុងវិស័យរបស់ពួកគេ ដោយបានរួមចំណែកយ៉ាងសំខាន់ដល់វឌ្ឍនភាពរបស់ប្រទេសកម្ពុជាលើគ្រប់ទិដ្ឋភាព រួមមានអភិបាលកិច្ចល្អ សុខាភិបាល ការអប់រំ និងវិស័យផ្សេងៗជាច្រើនទៀត។
លោកក៏សូមវាយតម្លៃខ្ពស់ចំពោះកម្មវិធី Australia Award ដែលបានផ្តល់ឱកាសស្មើគ្នាសម្រាប់ស្ត្រី និងបុគ្គលមានពិការភាព ដោយផ្តល់ឱកាសឱ្យពួកគាត់ទទួលបានអប់រំដែលមានគុណភាពនៅក្រៅប្រទេស ដែលនេះគឺជាការលើកម្ពស់និងពង្រឹងអំណាចយ៉ាងមានប្រសិទ្ធភាព។ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ជាង ៦០% នៃអ្នកទទួលបានជ័យលាភីគឺជាស្ត្រី ហើយខ្ញុំមានមោទនភាពដែលឃើញអ្នកបងប្អូនជាតិដើមភាគតិចកម្ពុជាកំពុងរៀបចំខ្លួនធ្វើដំណើរនិងទៅសិក្សាក្នុងប្រទេសអូស្ត្រាលីផងដែរ។
នៅក្នុងឆ្នាំសិក្សា២០២៦ ខាងមុខនេះ រីករាយដែលបានទទួលដំណឹងថា រដ្ឋាភិបាលអូស្ត្រាលីបានបង្កើនចំនួនអាហារូបករណ៍ពី៤៥ ដល់៦២ សម្រាប់និស្សិតកម្ពុជា ដែលការពង្រីកចំនួនអាហារូបករណ៍នេះ បញ្ជាក់ពីការប្តេជ្ញាចិត្តរយៈពេលវែងរបស់អូស្ត្រាលីចំពោះការអភិវឌ្ឍន៍ធនធានមនុស្សរបស់ប្រទេសកម្ពុជា និងចក្ខុវិស័យរួមគ្នារបស់យើងសម្រាប់អនាគតដ៏ភ្លឺស្វាង។
គួររម្លឹកថា កម្មវិធីអាហារូបករណ៍អូស្ដ្រាលីបានបើកដំណើរការនៅកម្ពុជាតាំងពី ឆ្នាំ១៩៩៤។ ក្នុងរយៈពេល ២ឆ្នាំកន្លងទៅ មាននិស្សិតខ្មែរជាស្ដ្រីប្រមាណជាង៦០% បានទទួលអាហារូបករណ៍ទៅសិក្សានៅក្នុងប្រទេសអូស្ដ្រាលី។ ដោយឡែក សម្រាប់ឆ្នាំសិក្សា ២០២៥នេះ កម្មវិធីអាហារូបករណ៍អូស្ត្រាលីបានផ្តល់អាហារូបករណ៍ដល់និស្សិតខ្មែរចំនួន ៦២នាក់ ក្នុងនោះមាន ៥៦នាក់ សម្រាប់សិក្សាថ្នាក់អនុបណ្ឌិត និង ៦នាក់សម្រាប់សិក្សាថ្នាក់បណ្ឌិត៕