(ភ្នំពេញ)៖ លោក ផុស សុវណ្ណ ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍ ព្រមទាំងមន្ត្រីរាជការនៃអគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍ សម្តែងនូវក្តីក្រៀមក្រំ ក្តុកក្តួល និងសោកស្តាយរកអ្វីប្រៀបផ្ទឹមពុំបាន ចំពោះមរណភាពរបស់ឧបាសក មឿន សុខ ដែលជាឪពុកបង្កើតរបស់លោក មឿន សុខស៊ីថា ទីប្រឹក្សាក្រសួងព័ត៌មាន។
ឧបាសក មឿន សុខ អតីតមន្ត្រីក្រសួងការបរទេស និងក្រសួងពាណិជ្ជកម្ម បានទទួលមរណភាពកាលពីវេលាម៉ោង៩៖១០នាទីព្រឹកថ្ងៃព្រហស្បតិ៍ ទី១៣ ខែកុម្ភៈ ឆ្នាំ២០២៥ ក្នុងជន្មាយុ ៨៦ឆ្នាំ ដោយរោគាពាធ។
ក្នុងសារលិខិតចូលរួមរំលែកមរណទុក្ខផ្ញើជូនលោក មឿន សុខស៊ីថា, លោក ផុស សុវណ្ណ ចាត់ទុកមរណភាពឧបាសក មឿន សុខ គឺជាការបាត់បង់ស្វាមី ឪពុក ជីតា ប្រកបដោយសង្គហធម៌ និងព្រហ្មវិហារធម៌ដ៏ឧត្តុង្គឧត្តម។
លោក ផុស សុវណ្ណ ព្រមទាំងមន្ត្រីរាជការក្រោមឱវាទ សូមឧទ្ទិសបួងសួងឱ្យដួងវិញ្ញាណក្ខន្ធឧបាសក មឿន សុខ បានចាប់បដិសន្ធិក្នុងសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ៕