(ភ្នំពេញ)៖ បន្ទាប់ពីការបើកយុទ្ធនាការ ជាមួយនឹងសារអភិរក្សវប្បធម៌ខ្មែរ របស់ KFC Always Original កន្លងមកនេះ បានស្វែងរកឃើញ អ្នកដែលមានស្នាដៃឆ្នើមជយលាភីលេខ១ហើយ គឺយុវជន ហ៊ត់ ថុនា ដែលលើកយកវីដេអូក្រោមចំណងជើងថា «ខ្ញុំស្រឡាញ់ភាសាខ្មែរ»។
យុវជន ហ៊ត់ ថុនា នេះបានលើកឡើងថា មូលហេតុដែលលើកយកនូវប្រធានបទនេះ ព្រោះចង់ឲ្យកូនខ្មែរយើង ចេះអភិរក្សអក្សរខ្មែរ ដោយយុវជនបច្ចុប្បន្ននេះ ភាគច្រើន គឺតែងតែប្រើភាសារផ្សេងៗ ពិសេសនោះ ដោយប្រើតួអក្សរអង់គ្លេសកត់សូរខ្មែរ សម្រាប់ទំនាក់ ទំនងគ្នា ទាំងតាមរយៈសារទូរស័ព្ទ និងតាមសង្គមទំនាក់ទំនង សង្គមផ្សេងៗ ដូចជា Facebook Line តែម្ដង ហើយការធ្វើដូចនេះ អក្សរខ្មែរយើង នឹងមិនអាចរក្សាភាសារជាតិឲ្យបានគង់វង្ស សម្រាប់មនុស្សជំនាន់ក្រោយ បានឡើយ នោះអត្ដសញ្ញាណខ្មែរ ក៏ត្រូវបាត់បង់ផងដែរ។
លោក Y.B cheah នាយកគ្រប់គ្រងទូទៅរបស់ KFC ខេមបូឌា បានថ្លែងថា សម្រាប់កម្មវិធីនេះ គណៈវិនិច្ឆ័យដែលមានសមាសភាព ពី KFC និងក្រុមហ៊ុន Hybrid Advertising តម្រូវឲ្យបេក្ខជនទាំងអស់ បង្ហាញពីប្រធានទាក់ទង ទៅនឹងមរតកដើមរបស់កម្ពុជានិងជានិមិត្ដ រូបដ៏មានតម្លៃ តំណាងឲ្យជំនឿចិត្ដរបស់ KFC ដែលតែងតែបង្ហាញ ពីភាពពិតនិងលើកទឹកចិត្ដ ក៏ដូចជាតម្លៃមនុស្សយើងម្នាក់ៗ ព្រមទាំង ទទួលស្គាល់អំពី ជំនាញផ្សេងៗគ្នារបស់មនុស្សយើងម្នាក់ ទៀតផង ។ ជាក់ស្ដែង យុវជន ហ៊ត់ ថុនា មានស្នាដៃល្អជាងគេ ក្នុងចំណោមស្នា ដៃអ្នក ដែលចូលប្រកួតវីដេអូទាំង៤០នាក់នោះ ល្អទាំងប្រធានបទ និងការសម្ដែង ដែលបញ្ជាក់ឲ្យឃើញពីការស្រឡាញ់ អភិរក្សអត្ដសញ្ញា របស់ជាតិ។
លោក បន្ដថា សម្រាប់បេក្ខជនយើងជ្រើសរើសមកនេះ គឺមានចំនួនប្រាំនាក់ ដោយអ្នកដែលទទួលជយលាភីលេខ១ ទទួលបាន Iphone 7 មួយគ្រឿង និង៤ទៀតទទួលបាន Iphone 6s Plus ។ លើសពីនេះគឺ ក៏មានកម្មវិធីកម្សាន្ដជាច្រើន ការប្រគុំតន្ដ្រី ដែលចូលរួមដោយតារា ល្បីៗ របស់តារាចម្រៀង ក្មេងខ្មែរ ,ហ្គេមបង្វិលកង យករង្វាន់ និងមានចាប់ឆ្នោតយកកាដូពិសេស គឺ «ពិសាអាហារ KFC ពេញមួយឆ្នាំ ដោយឥតគិតថ្លៃ» ចំនួនប្រាំរង្វាន់។
គួរបញ្ជាក់ថា ព្រឹត្ដិការណ៍ដ៏អស្ចារ្យ នៃយុទ្ធនាការជាមួយនឹងសារអភិរក្សវប្បធម៌ខ្មែរ របស់ KFC Always Original ដែលប្រារព្ធធ្វើនៅផ្សារទំនើបAeon mall នៅថ្ងៃទី២៣ ខែតុលា មានអ្នកចូលរួមទស្សនា រាប់ពាន់នាក់ឯណោះ ពិតជាសប្បាយរីករាយ ជាមួយនឹងហ៊ោកញ្ជៀវ រួមគ្នានេះ៕