(ភ្នំពេញ)៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ១រោច ខែមាឃ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៥ ឧកញ៉ា តែ តាំងប៉ ប្រធានសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា និង ជាប្រធានក្រុមប្រឹក្សាភិបាល នៃសមាគមមូលនិធិសម្ដេចតេជោ បានដឹកនាំរៀបចំកិច្ចប្រជុំបូកសរុបការងារ លើកទី១ សម្រាប់ឆ្នាំ ២០២៥ និងផែនការទិសដៅបន្ទាប់មានដូចជា៖

* ការរៀបចំធ្វើមហាសន្និបាត FASMEC លើកទី១០ សម្រាប់ឆ្នាំ២០២៥
* ការរៀបចំ SME Day លើកទី០៤ នៅថ្ងៃទី ២៧ ខែមិថុនា ឆ្នាំ២០២៥
* ការចូលជួបសម្ដែងការគួសម សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា

ព្រមទាំងកិច្ចការងារមួយចំនួនផ្សេងៗទៀត ដោយមានសមាជិកក្រុមប្រឹក្សាភិបាល អញ្ជើញចូលរួម​ប្រមាណ ៣០រូប កិច្ចប្រជុំនេះបានរៀបធ្វើឡើងនៅទីស្ដីការ សមាគមមូលនិធិសម្ដេចតេជោ និងសមាគមមូលនិធិសម្ដេច​តេ​ជោ​ ដើម្បី​អភិវឌ្ឍន៍​សហគ្រាស​ធុន​តូច និង​មធ្យម​នៅ​កម្ពុជា។