ឧកញ៉ា តែ តាំងប៉ បានដឹកនាំសមាជិកចូលគោរពវិញ្ញាណក្ខន្ធ ព្រឹទ្ធមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៏ សុខ គៀង ដែលត្រូវជាម្តាយក្មេករបស់ អ្នកឧកញ៉ា អ៊ូ ឆាយ
14-02-2025 16:50
(ភ្នំពេញ)៖ នាថ្ងៃព្រហស្បតិ៍ ១រោច ខែមាឃ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៥ ឧកញ៉ា តែ តាំងប៉ ប្រធានសមាគមមូលនិធិសម្ដេចតេជោ ដើម្បីអភិវឌ្ឍន៍សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា និង ជាប្រធានក្រុមប្រឹក្សាភិបាល នៃសមាគមមូលនិធិសម្ដេចតេជោ បានដឹកនាំសមាជិកចូលគោរពវិញ្ញាណក្ខន្ធ ព្រឹទ្ធមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៏ សុខ គៀង ដែលត្រូវជាម្តាយក្មេករបស់ អ្នកឧកញ៉ា អ៊ូ ឆាយ បានទទួលមរណភាពនៅថ្ងៃពុធ ១៥កើត ខែមាឃ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី១២ ខែកុម្ភ: ឆ្នាំ២០២៥ វេលាម៉ោង០១:២៥នាទីព្រឹក ក្នុងជន្មាយុ៨៥ឆ្នាំ ដោយជរាពាធ។
សូមវិញ្ញាណក្ខន្ធព្រឹទ្ធមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៏ សុខ គៀង បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ៕