(ភ្នំពេញ)៖ SKY Tree ខុនដូដ៏ប្រណិត ដែលមានទីតាំង​នៅផ្លូវ១០៥ សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ មានបីអាគារ A, B & C មានចំនួន ១១០៤ បន្ទប់ ហើយនៅជាន់ក្រោម​មានផ្សារទំនើប និងមជ្ឈមណ្ឌលពាណិជ្ជកម្ម​ ដែលគិតរហូតមកទល់នឹងពេលនេះ ​លក់បាន៧០%ហើយ ដោយរួមបញ្ចូល​ជាមួយការកក់​សម្រាប់ឯការចាក់គ្រឹះ ក៏បានបញ្ចប់ដែរ ហើយឥឡូវនេះ ក៏កំពុងតែបន្តនូវ ការសាងសង់ កាន់តែឆាប់រហ័សផងដែរ។

ភាពប្រណិតរបស់ SKY Tree ខុនដូនេះ នៅជាន់ទី ១ ដល់ជាន់ទី ៤ គីជាចំណតរថយន្ត ជាន់ទី៥ រហូតដល់ជាន់ទី៣១ គឺជាកន្លែងស្នាក់នៅ ហើយជាន់ទី៣២ មាន SKY Bar សួនអាកាស ពិសេសមានកន្លែង​ចតឧត្ថម្ភភេចក្រ និងមានស្ពានឆ្លងពីអាគារ A ទៅអាគារ B ហើយពីទៅ B ទៅ C ។

ក្រៅពីនេះ ក៏មានកន្លែងហែលទឹក កន្លែងហាត់កីឡា ស្ទីមស្ប៉ា សេវាបោកគក់ កន្លែងរង់ចាំ សួនច្បារក្នុង និងក្រៅ គ្លីនិក បន្ទប់អានសៀវភៅ បន្ទប់មើលកុនខ្នាតតូច ចំណតសាធារណ ហើយនៅ​ក្នុងអគារគឺ ឌីសាញ បែប Singapor ដ៏រឹងមំាយ៉ាងស្រស់ស្អាត។ សម្រាប់អាគារ C  នឹងចាប់ផ្ដើមបើកលក់​ក្នុងពេលឆាប់ៗនេះហើយ ដែលមានសណ្ឋាគារ១០ជាន់ មានផ្សារទំនើប​នៅជាន់ផ្ទាល់ដី កន្លែងចតរថយន្តធំទូលាយ ​ដែលអាចផ្ទុករថយន្តរហូតដល់ ៧០០ចំណត។

អ្វីដែលកាន់តែពិសេសនោះ គឺ​ទីតាំងរបស់ SKY Tree ខុនដូមួយនេះ នឹងក្លាយជា​តំបន់ដ៏ពិសេស បន្ទាប់ពីរាជរដ្ឋាភិបាលបានចេញ សេចក្តីប្រកាសថា នៅឆ្នាំខាងមុខនេះ នឹងមានការសាងសង់​ផ្លូវ​ហាយវ៉េ និងស្ពានអាកាសចាប់​ពីផ្លូវជាតិលេខ៥ ទៅដល់ផ្លូវលេខ៧០ ទំនប់ទួលគោក ដែលអាចវាយតម្លៃបានថា ដីរបស់ក្រុមហ៊ុនអចលនទ្រព្យ​មួយនេះ នឹងមានការកើនឡើង​ក្នុងរយៈពេល២ទៅ៣ ឆ្នាំខាងមុខនេះ។

ដូច្នេះ បច្ចុប្បន្ននេះស្កាយទ្រី មានកម្មវិធីពិសេស​ជាច្រើន ព្រមទាំងមានការរបញ្ចុះតម្លៃ ពិសេសទៀតផង សូមកុំឲ្យឱកាសល្អនេះ កន្លងផុតទៅឲ្យសោះ។
ស្កាយទ្រីជាជំរើសដ៏ល្អសម្រាប់គ្រួសាររបស់អ្នក!។

ព័ត៌មានលម្អិត សូមអញ្ជើញទៅកាន់ អាសយដ្ឋានស្ថិតនៅ KH1+KH2 ផ្លូវលេខ ​១០៥ ​ស្កាត់ទូលសង្កែ​ ​ខណ្ឌ័ឫស្សី​កែវ ភ្នំពេញ និងទំនាក់ទំនង់លេខ​៖ 081901688 / 089901688 / 023901688៕