(ត្បូងឃ្មុំ)៖ នៅថ្ងៃទី១៣-១៤ ខែកុម្ភៈ ឆ្នាំ២០២៥ នៅក្នុងចំណុចការដ្ឋានកំពុងសាងសង់ នៅតំបន់ព្រំដែន ស្ថិតនៅភូមិត្រពាំងផ្លុងទី១ ឃុំត្រពាំងផ្លុង ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ កម្លាំងជំនាញ នៃអធិការដ្ឋាននគរបាល ស្រុកពញាក្រែក សហការជាមួយកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកពញាក្រែក កម្លាំងផ្នែកសឹករងពញាក្រែក បានបើកកិច្ចប្រតិបត្តិការបង្ក្រាប ករណីរក្សាទុក ជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន។
ប្រតិបត្តិការនេះ ក្រោមបទបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ទោ ចិន នី ស្នងការនគរបាលខេត្តត្បូងឃ្មុំ និងដោយមានការសម្របសម្រួលដឹកនាំនីតិវិធីពីលោក សួន ទី ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តត្បូងឃ្មុំ។
ជាលទ្ធផល បានចាប់ឃាត់ខ្លួនមនុស្ស៧នាក់ ក្នុងនោះស្រីម្នាក់ និងវត្ថុតាងរួមមាន៖
*ម្សៅក្រាមពណ៌សថ្លា សង្ស័យជាថ្នាំញៀនចំនួន ៣០កញ្ចប់
*ឧបករណ៍សម្រាប់ជក់ថ្នាំញៀនចំនួន០៤សម្រាប់
*ដែកកេះសម្រាប់ជក់ថ្នាំញៀនចំនួន១៦ដើម
*ថង់ផ្លាស្ទិកសម្រាប់វេចខ្ចប់ថ្នាំញៀនមួយចំនួន
*ជញ្ជីងអេឡិចត្រូនិកសម្រាប់ថ្លឹងថ្នាំញៀនចំនួន ០១គ្រឿង
*កែវបំពង់ខ្សៀសម្រាប់ជក់គ្រឿងញៀនចំនួន០៦
*កន្រ្តៃចំនួន០៥ដើម
*ដាវកែច្នៃចំនួន១៤ដើម
*ទូរស័ព្ទដៃចំនួន០២គ្រឿង។
បច្ចុប្បន្ន ជនសង្ស័យរួមនឹងវត្ថុតាងត្រូវបានបញ្ជូនទៅកាន់អធិការដ្ឋាននគរបាលស្រុកពញាក្រែក ដើម្បីកសាងសំណុំរឿង ចាត់ការទៅតាមនីតិវិធី៕