(ភ្នំពេញ)៖ នាវាកងទ័ពជើងទឹកឥណ្ឌា ចំនួន ០១គ្រឿង និង នាវាឆ្មាំសមុទ្រ ចំនួន ០១គ្រឿង បាន ចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ ក្នុងដំណើរទស្សនកិច្ច ជាផ្លូវការ នៅកម្ពុជា រយៈពេល០៤ ថ្ងៃ ចាប់ពីថ្ងៃទី១៤-១៧ ខែកុម្ភៈ ឆ្នាំ២០២៥ ។

នាឱកាសនោះដែរលោកវរនាវីឯក មាន សាវឿន មេបញ្ជាការរង មូលដ្ដានសមុទ្ររាម បានដឹកនាំនាយនាវីចំនួន៥០រូប ទទួលស្វាគមន៍ផងដែរ។

ទី១៖ នាវាឈ្មោះ INS SUJATA លេខ P56 ប្រភេទ OPV, បណ្តោយ ១០២ម៉ែត្រ, ទទឹង១១.៥ម៉ែត្រ, ជម្រៅទឹក ៥ម៉ែត្រ ទម្ងន់ផ្ទុក ២,២៦០តោន, នាវិក ចំនួន ២១២នាក់ និងមានមេបញ្ជាការ នាវា ឈ្មោះវរនាវីទោ ARJUN SEKHAR

ទី២៖ នាវាឈ្មោះ ICGS VEERA លេខ35 ប្រភេទ OPV, បណ្តោយ ៩៩ម៉ែត្រ, ទទឹង ១៤.៩ម៉ែត្រ, ជម្រៅទឹក ៤.៧ម៉ែត្រ, ទម្ងន់ផ្ទុក ៣០០០តោន, នាវិក ចំនួន ១៣៩នាក់ មានមេបញ្ជាការ នាវា វរនាវីទោ RAMESH V TALKE៕