(ភ្នំពេញ)៖ ម្សៅទឹកដោះគោ WAKODO LEBENS មានគុណភាពខ្ពស់ លំដាប់លេខ ១ពីប្រទេសជប៉ុន បានធ្វើការចែករំលែកចំណេះដឹង ជាមួយអ្នកម្តាយនៅកម្ពុជា អំពីចំណេះដឹង ទាក់ទងនឹងការថែទាំសុខភាព ពេលក្នុងអំឡុងពេលមានផ្ទៃពោះ និងការថែទាំកូនៗរបស់គាត់ ក្រោយសម្រាល។ LEBENS MOMS ម្សៅទឹកដោះគោសម្រាប់ ស្រ្តីមានផ្ទៃពោះ និងកំពុងបំបៅកូនដោយទឹកដោះ។ LEBENS KIDS ជាម្សៅទឹកដោះគោ សម្រាប់កុមារចាប់ពីអាយុ ៣ឆ្នាំឡើងទៅ។ ពិធីបង្ហាញផលិតផលម្សៅទឹកដោះគោ WAKODO LEBENS បានធ្វើឡើង នៅផ្សារទំនើប Aeon Mall កាលពីពេលថ្មីនេះ។
លោក Junichiro Kido អ្នកគ្រប់គ្រងទូទៅរបស់ក្រុមហ៊ុន Wakodo បានថ្លែងថា «លោកគឺជាស្ថាបនិកនៃមុខវិជ្ជាវេជ្ជសាស្ត្រ ទារកនៃប្រទេសជប៉ុន ប្រចាំនៅ Wakodo ដែលត្រូវបានបង្កើតឡើង តាំងពីឆ្នាំ ១៩០៦ និងជាក្រុមហ៊ុន ដែលត្រូវបានបង្កើតឡើង ដោយលោកប្រធាន Hirota ដែលជាសាស្ត្រាចារ្យផ្នែកទារកដំបូងគេ នៅសាកលវិទ្យាល័យតូក្យូ។ នាសម័យនោះ ដោយស្ថាបនិកមានឆន្ទៈខ្ពស់ ចង់សង្គ្រោះជីវិតក្មេងៗ លោកបានទទួលបន្តនូវស្មារតី ជាស្ថាបនិក ដោយបានទទួលការដឹកនាំ ពីអ្នកជំនាញនៃប្រទេសជប៉ុនក្រុមហ៊ុននេះ បានចាប់ផ្តើមផលិតនូវផលិតផលទារកជាច្រើន ចាប់ផ្តើមពីម្សៅទឹកដៅគោ សម្រាប់ទារកដំបូងគេបង្អស់ និងអាហារទារកដំបូងគេបង្អស់ និងបានចូលរួមក្នុងការថែរក្សា សុខភាពទារកបំបៅទឹកដោះ និងសុខមាលភាពគ្រួសារ របស់ប្រជាពលរដ្ឋ នៃប្រទេសជប៉ុន ក្នុងនាមជាផលិតផល ដែលមានគុណភាពខ្ពស់ជាងគេ។ ម្យ៉ាងទៀត ថ្មីៗនេះ យើងខ្ញុំសហការចូលរួមក្នុងការថែរក្សាសុខភាព របស់អ្នកទាំងអស់គ្នានៅអាស៊ីផងដែរ!»។
ដោយហេតុនេះហើយ នៅឆ្នាំ២០១៤ តាមរយៈក្រុមហ៊ុន Alpha International នៅកម្ពុជាយើងខ្ញុំបានចាប់ផ្តើមដាក់លក់នូវផលិតផលដែលផលិតតាមបច្ចេកទេស និងការស្រាវជ្រាវរបស់ក្រុមហ៊ុននេះ ដូចជាម្សៅទឹកដោះគោ LEBENES និង Baby Food ហើយថ្ងៃនេះយើងក៏កំពុងចាប់ផ្តើមលក់ផលិតផលថ្មីរួមមាន ម្សៅទឹកដោះគោសម្រាប់ស្រ្តីមានផ្ទៃពោះ LEBENES MUM និងម្សៅទឹកដោះគោសម្រាប់ក្មេងដែលមានអាយុចាប់ពី៣ឆ្នាំឡើង LEBENES KIDS ផងដែរ។
លោកបន្តថា «តាមរយៈផលិតផលនេះ យើងនឹងចូលប្រឹងប្រែងផ្តល់ជូន នូវការអភិវឌ្ឍអាហារូបត្ថម្ភសម្រាប់មាតា និងទារកនៅកម្ពុជា។ ម្យ៉ាងទៀត នៅថ្ងៃនេះអ្នកជំនាញ ផ្នែកអាហារូបត្ថម្ភនឹងធ្វើបទបង្ហាញ ៣ដង ដោយគាត់នឹងពន្យល់ងាយៗ អំពីអាហារូបត្ថម្ភចាំបាច់ ជូនចំពោះអ្នកម្តាយៗ ដែលចូលរួមក្នុងកម្មវិធីនេះ។ ដើម្បីផ្សព្វផ្សាយឲ្យបានដល់អ្នក ដែលមិនបានចូលរួម ថ្មីៗនេះ យើងបាននឹងកំពុងរៀបចំគម្រោងថ្មីមួយ ក្នុងការបោះពុម្ព “សៀវភៅBaby Book” ជាភាសារខ្មែរ ដែលមានពន្យល់លម្អិតអំពីអាហារូបត្ថម្ភ សម្រាប់អ្នកមានផ្ទៃពោះ និងទារកដែលទើបកើត!»។
សូមបញ្ជាក់ថា VNK Corporation Ltd. ជាក្រុមហ៊ុនចុះ បញ្ជីស្របច្បាប់នៅក្នុងព្រះរាជាណាចក្រកម្ពុជា និងជាក្រុមហ៊ុនតែមួយគត់ ដែលទទួលបានសិទ្ធិ ចែកចាយផ្តាច់មុខផលិតផល សម្រាប់ទារកនិងកុមារម៉ាក WAKODO ដ៏ល្បីល្បាញ និងមានអាយុកាលជាងមួយរយឆ្នាំ នៅប្រទេសជប៉ុន។ WAKODO ជាក្រុមហ៊ុនឯកទេស ផលិតអាហារទារក និងជាក្រុមហ៊ុនដំបូងគេបង្អស់ ដែលបានផលិតម្សៅទឹកដោះគោ សម្រាប់ទារកនៅក្នុងប្រទេសជប៉ុន។ ដើម្បីចូលរួមចំណែក ជួយដល់ការលូតលាស់ រីកធំធាត់ដ៏ល្អរបស់កុមារ នៅបណ្តាប្រទេសដទៃ ក្រុមហ៊ុន WAKODO បានផលិតម្សៅទឹកដោះគោម៉ាក LEBENS ដែលគោរព ទៅតាមស្តង់ដា និងមាត្រាដ្ឋានអន្តរជាតិសម្រាប់ផ្គត់ផ្គង់ តម្រូវការនៅក្នុងទីផ្សារ។
ជាក់ស្តែង ម្សៅទឹកដោះគោម៉ាក LEBENS 1 និង LEBENS 2 បាននឹងកំពុងទទួលបានទំនុកចិត្ត និងការគាំទ្រយ៉ាងច្រើន ពីសំណាក់ប្រជាពលរដ្ឋកម្ពុជា នៅទូទាំងប្រទេសនាពេលកន្លងមក។ ដោយសារពិនិត្យឃើញ ពីការរីកចំរើន និងតម្រូវការចាំបាច់ ផ្នែកអាហារូបត្ថម្ភសម្រាប់ស្ត្រីមានផ្ទៃពោះ និងអ្នកម្តាយដែលកំពុងបំបៅកូន ក៏ដូចជាសម្រាប់កុមារកម្ពុជានោះ ក្រុមហ៊ុន VNK Corporation Ltd. បានសម្រេចចាប់ផ្តើម ចែកចាយនូវផលិតផលម្សៅទឹកដោះគោ ចំនួន០២ប្រភេទថ្មីបន្ថែមទៀត គឺ LEBENS MOMS និង LEBENS KIDS។
ម្សៅទឹកដោះគោ LEBENS MOMS សំបូរទៅដោយសារធាតុ សំខាន់ៗ និងចាំបាច់ដូចជា DHA Folic Acid Calcium GOS និង Iron ជាដើម។ ការទទួលទាន LEBENS MOMS ជាទៀងទាត់ និងគ្រប់ចំនួន នឹងផ្តល់នូវអាហារូបត្ថម្ភ ប្រកបដោយតុល្យភាព ដែលស្រ្តីមានផ្ទៃពោះត្រូវការចំបាច់ក្នុង អំឡុងពេលមានគភ៌។ GOS មានមុខងារជួយបង្កើន បាក់តេរីល្អក្នុងពោះវៀន ទប់ស្កាត់ការទល់លាមក។
ម្សៅទឹកដោះគោ LEBENS KINDS សម្រាប់កុមារចាប់ពីអាយុ ៣ឆ្នាំឡើង។ ម្សៅទឹកដោះគោ LEBENS KINDS សំបូរដោយសារធាតុសំខាន់ៗ និងចាំបាច់ដូចជា DHA Calcium Vitamin D និង Iron ជាដើម។ LEBENS KIDS ផ្តល់នូវអាហារូបត្ថម្ភប្រកប ដោយតុល្យភាពដែលជួយដល់ការលូតលាស់ ផ្នែកខួរក្បាល បញ្ញាស្មារតី ការលូតលាស់ផ្នែករាង្គកាយ និងជាពិសេសជួយ ដល់ការលូតកម្ពស់៕