(ភ្នំពេញ)៖ មុខសញ្ញាប្លន់យ៉ាងសកម្ម ក្នុងខណ្ឌពោធិ៍សែនជ័យម្នាក់ ត្រូវប្រជាពលរដ្ឋចាប់បានវាយទួកសាច់ ក្នុងចំណោមបក្សពួក២នាក់ ដែលទើបធ្វើសកម្មភាពធាក់ផ្តួលប្លន់ យកម៉ូតូគុបជ្រុងមួយគ្រឿង បានសម្រេចកាលពី២ថ្ងៃមុន នៅមុខផ្សារត្រពាំងថ្លឹង ហេតុការណ៍នេះ កើតឡើងនៅវេលាម៉ោង ១០៖៣០នាទីព្រឹកថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៦នេះ នៅចំណុចផ្លូវលំ ភូមិចោមចៅ ខណ្ឌពោធិ៍សែនជ័យ។

កម្លាំងសមត្ថកិច្ចបានឱ្យដឹងថា ជនសង្ស័យខាងលើនេះ ឈ្មោះសៀង ម៉ៅ ភេទប្រុស អាយុ២៦ឆ្នាំ ស្នាក់នៅមិនពិតប្រាកដ ស្រុកកំណើត ខេត្តកោះកុង។

បច្ចុបន្នជនសង្ស័យ សមត្ថកិច្ចបាននិងកំពុងកសាងសំណុំរឿងបញ្ជូន ទៅតុលាការ ដើម្បីចាត់ការតាមផ្លូវច្បាប់៕