(ភ្នំពេញ)៖ តបតាមការអពាវនាវ របស់លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ស្រ្តីទី១នៃកម្ពុជា និងជាប្រធានកិត្តិយស នៃមូលនិធិគន្ធបុប្ផាកម្ពុជា លោក កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល និងលោកបណ្ឌិត ប្រាំង ជលសា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជា អគ្គនាយកអគ្គិសនីកម្ពុជា បានបរិច្ចាគថវិកាចំនួន២៨៨ ០០០ ០០០រៀល ដល់មន្ទីរពេទ្យគន្ធបុប្ផា។
នៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៥នេះ លោក កែវ រតនៈ ព្រមទាំងមន្ត្រីរាជការ បានអញ្ជើញផ្ទាល់មក ដល់មន្ទីរពេទ្យគន្ធបុប្ផា ដើម្បីបរិច្ចាគថវិកា គាំទ្រដល់ដំណើរការមន្ទីរពេទ្យគន្ធបុប្ផាភ្នំពេញ និងសៀមរាបចំនួន៦១ ០០០ ០០០ រៀល។ ក្នុងនោះបណ្ឌិត ប្រាំង ជលសា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជា អគ្គនាយកអគ្គិសនីកម្ពុជា បរិច្ចាគថវិកាចំនួន ២២៧ ០០០ ០០០រៀលដល់មន្ទីរពេទ្យផងដែរ។ សរុបជាទឹកប្រាក់ចំនួន ២៨៨ ០០០ ០០០រៀល។
មន្ទីរពេទ្យគន្ធបុប្ផា សូមគោរពថ្លែងអំណរគុណអស់ពីដួងចិត្ត ដល់អគ្គិសនីកម្ពុជា និងក្រសួងរ៉ែ និងថាមពល ក្រោមការដឹកនាំរបស់លោក កែវ រតនៈ ដែលតែងតែគាំទ្រដល់ដំណើរការមន្ទីរពេទ្យគន្ធបុប្ផាតាំងពីឆ្នាំ២០១៥៕