Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

រយៈពេល១សប្ដាហ៍នេះ មន្ទីរពេទ្យព្រះអង្គឌួង បានពិនិត្យ និងព្យាបាលអ្នកជម្ងឺទាំងអស់ ជិត៣ពាន់នាក់

24-10-2016 09:18

(ភ្នំពេញ)៖ របាយការណ៍របស់មន្ទីរពេទ្យ ព្រះអង្គឌួង ដែលអង្គភាព Fresh News ទទួលបាននៅព្រឹកថ្ងៃទី២៤ ខែតុលានេះ បានបញ្ជាក់ថា រយៈពេល៧ថ្ងៃចាប់ពី ថ្ងៃទី១៥ ដល់ថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៦ មានអ្នកជំងឺជិត៣ពាន់នាក់ បានចូល និងចេញពិនិត្យព្យាបាលជំងឺ នៅមន្ទីរពេទ្យព្រះអង្គឌួង។

របាយការណ៍ដដែលបានបញ្ជាក់ថា ក្នុងរយៈពេល៧ថ្ងៃនេះ ​​មានអ្នកជម្ងឺមកទទួលសេវាពិនិត្យព្យាបាល ផ្នែកពិគ្រោះ មានចំនួន ២,៥៣១នាក់ និង​អ្នក​សម្រាក​ព្យាបាលថ្មី មាន១២៥នាក់៕