(ភ្នំពេញ)៖ របាយការណ៍បូកសរុបលទ្ធផល បង្ក្រាបបទល្មើសគ្រឿងញៀន ប្រចាំថ្ងៃទី ២៣ ខែតុលា ឆ្នាំ២០១៦ គិតត្រឹមម៉ោង១៦រសៀល របស់អគ្គស្នងការនគរបាលជាតិបានបញ្ជាក់ថា នៅថ្ងៃម្សិលមិញ កម្លាំងនគរបាលជាតិ បានបង្ក្រាបបទល្មើសជួញដូរ រក្សាទុក និងប្រើប្រាស់៨ករណី ឃាត់ខ្លួនមុខសញ្ញាជួញដូរ៨នាក់ មុខសញ្ញាប្រើប្រាស់៤នាក់ ដកហូតថ្នាំមេតំហ្វេតាមីន (ice) ៤.៥៨ក្រាម ១កញ្ចប់ធំ និង៤កញ្ចប់តូច។
ជនសង្ស័យទាំងនោះត្រូវ បានឃាត់ខ្លួនដោយ៖ មន្ទីរប្រឆាំងគ្រឿងញៀនបង្ក្រាប១ករណី ឃាត់ខ្លួន៣នាក់, នគរបាលរាជធានីភ្នំពេញ បង្ក្រាប១ករណី (ដីការ) ឃាត់ខ្លួនម្នាក់, នគរបាលខេត្តកណ្ដាល បង្ក្រាប១ករណីឃាត់ខ្លួនម្នាក់, នគរបាលខេត្ត កំពង់ចាមបង្ក្រាប៣ករណី ឃាត់ខ្លួន៥នាក់ នគរបាលខេត្តសៀមរាប បង្ក្រាប១ករណីឃាត់ខ្លួនម្នាក់ និងនគរបាលខេត្តព្រះវិហារ បង្ក្រាប១ករណី ឃាត់ខ្លួនម្នាក់៕