(ភ្នំពេញ)៖ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា លោក ថោង ខុន បានចូលរួមពិធីបើកសាកល្បងនៃការប្រកួតកីឡាជាតិ លើកទី១ ឆ្នាំ២០១៦ មុនពិធីបើកជាផ្លូវការនឹងធ្វើឡើងនៅថ្ងៃទី២៨ តុលាចុងខែនេះនៅស្តាតអូឡាំពិក។

ក្នុងពិធិបើកសាកល្បងនេះដែរ ត្រូវបានសហការឧបត្ថម្ភដោយគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) សហការជាមួយក្រសួងអប់រំ យុវជន និងកីឡា ដោយមានការចូលពីមន្រ្តីកីឡា គ្រូបង្វឹក និងការសម្តែងក្បាច់គុនល្បុក្កតោរបស់កងរាជអាវុធហត្ថផងដែរក្នុងស្តាតអូឡាំពិក ថ្ងៃអាទិត្យ ទី២៣ ខែតុលានេះ។

សូមបញ្ជាក់ថា ពិធីបើកការប្រកួកីឡាជាតិ លើកទី១ Natioal Games នឹងត្រូវបានធ្វើឡើងនៅថ្ងៃទី២៨ ខែតុលាចុងខែនេះ ក្រោមអធិបតីភាពរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា៕