(កណ្តាល)៖ លោកទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន ព្រមទាំងមន្រ្តីរាជការក្នុងក្រសួងនៅព្រឹកថ្ងៃ ទី២៣ ខែតុលា ឆ្នាំ២០១៦នេះ បានដង្ហែអង្គកឋិនទានទៅកាន់វត្តសំពៅមាសកែវមុនី ស្ថិតក្នុងស្រុកកោះធំ ដើម្បីយកបច្ច័យកសាងព្រះវិហារថ្មី។
អង្គកឋិនទានរបស់លោកទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល រួមនិងមន្រ្តីរាជរដ្ឋាភិបាល ព្រមទាំងមន្រ្តីក្រសួងសាធារណការ ទទួលបានបច្ច័យ៦១,៧០០ដុល្លារ និង ២៣,៣១៨,០០០រៀល។ បច្ច័យទាំងនេះ ត្រូវបានយកទៅប្រគេនវត្តសំពៅមាស បច្ច័យចំនួន ៣៦,៧០០ដុល្លារ និង ២៣,៣១៨,០០០រៀល វត្តប៉ាក់ណាម បច្ច័យចំនួន ១២,៥០០ដុល្លារ និងវត្តវាលស្បូវបច្ច័យចំនួន ១២,៥០០ដុល្លារ។
ពិធីដង្ហែអង្គកឋិនទានត្រូវបានធ្វើឡើងប្រកបដោយភាពរីករាយ និង មានការទទួលស្វាគមន៍យ៉ាងច្រើនកុះករពីលោកយាយ លោកតា និងប្រជាពលរដ្ឋជាពុទ្ធបរិស័ទចំណុះជើងវត្ត។ លោកទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល បានបួងសួងបុណ្យកុសល កើតចេញពីការធ្វើបុណ្យកឋិនជួយដល់មន្រ្តីរាជការ ក្នុងក្រសួងសាធារណការទាំងអស់ បានជួបសេចក្តីសុខ និងសូមឲ្យបុណ្យកុសលនេះ ជួយដល់ប្រទេសកម្ពុជា ជួបតែសុខសន្តិភាព និងមានការរអភិវឌ្ឍរីកចម្រើនទៅមុខជានិច្ចនិរន្ត៕