(ភ្នំពេញ)៖ ដោយមានការយកចិត្តទុកដាក់ចង្អុលបង្ហាញពីលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ គិតគូរពីបញ្ហាសុខុមាលភាពសាធារណៈរបស់ប្រជាពលរដ្ឋដែររស់នៅក្នុងមូលដ្ឋាន បានណែនាំឲ្យលោក កៀង ល័ក្ស អភិបាលខណ្ឌចំការមន ចាត់ឲ្យក្រុមការងាររដ្ឋបាលខណ្ឌចំការមនចុះបាញ់ថ្នាំមូសនៅក្នុងមូលដ្ឋាន។
ការបាញ់ថ្នាំសម្លាប់មូសនេះ បានធ្វើឡើងចាប់ពីថ្ងៃទី៦ ដល់ថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៥ ដោយកម្លាំងបាញ់ថ្នាំបានចាប់ផ្តេីមបាញ់នៅ៖
*សង្កាត់ផ្សារដើមថ្កូវបាញ់នៅ ក្រសួងឧតុនិយម អធិការនគរបាល សាលាសង្កាត់ បុស្តិ៍នគរបាល ផ្លូវ៤៣០ ៥១៤ ៥១០ ៤៩៤ ៤៩០ ៤៩២ តាមបណ្តាផ្លូវលំតូចៗ និងតំបន់ដែលស្តុកព្រៃ
*សង្កាត់ទន្លេបាសាក់បាញ់នៅព្រឹទ្ធសាភា វិទ្យាល័យ បឹងត្របែក ក្រសួងកសិកម្ម វិមាន៧មករា ក្រសួងមហាផ្ទៃ អគ្គស្នងការ សាលាភូមិន្ទរដ្ឋបាល សាលាច្បាប់ និងតាមបណ្តាភូមិ
*សង្កាត់បឹងត្របែកបាញ់នៅមូលដ្ឋានកងរាជអាវុធហត្ថ ក្រសួងអភិវឌ្ឍជនបទ ក្រសួងសង្គមកិច្ច និងគ្រប់ភូមិក្នុងសង្កាត់
*សង្កាត់ទួលទំពូងទី១បាញ់នៅវត្តទួលទំពូង សាលាសង្កាត់ ផ្លូវ៤១៨ ៤២៦ ៤៥៤ ៤៥៦ ៤៦៤ និងតាមបណ្តាផ្លូវលំតូចៗ
*សង្កាត់ទួលទំពូងទី២បាញ់នៅ សាលាសង្កាត់ សាលាហ៊ុននាងខាងលិច ស្នាក់ការបក្ស ផ្លូវ៤៤០ ៤៤៤ ៤៥០ ៤៥៤ ១៦៧ ៤៦០ ៤៦៤ ៤៣០ ៤០៨ ៤១៨ ៤៧៦ និងតាមបណ្តាផ្លូវលំតូចៗ។
ក្រោយពីកម្លាំងបាញ់ថ្នាំរបស់រដ្ឋបាលខណ្ឌចំការមន ចុះទៅបាញ់ថ្នាំសម្លាប់មូសរួចរាល់មន្ដ្រី សិស្ស និស្សិត ព្រះសង្ឃ ប្រជាពលរដ្ឋ នៅក្នុងមូលដ្ឋានខណ្ឌចំការមន បានសម្តែងនូវទឹកចិត្តរីករាយយ៉ាងក្រៃលែងជាខ្លាំង និងថ្លែងអំណរគុណដល់លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ, លោក កៀង ល័ក្ស អភិបាលខណ្ឌចំការមន និងក្រុមការងាររបស់រដ្ឋបាលខណ្ឌចំការមន ដែលតែងតែគិតគូរពីសុខុមាលភាពសាធារណៈរបស់សាធារណៈជនដែលស្ថិតនៅក្នុងមូលដ្ឋានខណ្ឌចំការមន៕