(ភ្នំពេញ)៖ ការបង្ក្រាបគ្រឿងញៀនទូទាំងប្រទេស នៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៥នេះ បានបង្ហាញថា កម្លាំងសមត្ថកិច្ចបានបង្ក្រាប២៦ករណី ឃាត់ខ្លួនជនសង្ស័យ៦១នាក់។
* ករណីដឹកជញ្ជូន រក្សាទុក១០ករណី ឃាត់ខ្លួន២៨នាក់
* ករណីជួញដូរ៥ករណី ឃាត់ខ្លួន៨នាក់
* ករណីប្រេីប្រាស់១១ករណី ឃាត់ខ្លួន២៥នាក់។
លទ្ធផលអនុវត្តច្បាប់ពីថ្ងៃទី១ ខែមករា ដល់ថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៥នេះ កម្លាំងសមត្ថកិច្ចបានបង្ក្រាបចំនួន១០៩៧ករណី ឃាត់ខ្លួន២៨៥៧នាក់ (ស្រី២៥៨នាក់)៕