(ព្រះសីហនុ)៖ ទីតាំងលក់ប្រេងមួយកន្លែងរួមមាន បន្ទប់ជួលផងនោះត្រូវបានអគ្គិភ័យឆាបឆេះស្ទើរទាំងស្រុង យ៉ាងហោចណាស់ទ្រព្យសម្បត្តិមានតម្លៃជាច្រើនត្រូវបានខូចខាត បើទោះបីជាមានការជួយ អន្តរាគមន៍ពីសមត្ថកិច្ចចម្រុះក៏ដោយ។

យោងតាមរបាយការណ៍របស់សមត្ថកិច្ចដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន, ករណីនេះបានកើតឡើងនៅវេលាម៉ោង៨ព្រឹកថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៥ ស្ថិតនៅភូមិត្រពាំងមូល ឃុំជើងគោ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

របាយការណ៍សមត្ថកិច្ច បានឲ្យដឹងទៀតថា ទីតាំងខាងលើជាផ្ទះរបស់ពលរដ្ឋមានមុខរបរជាលក់សាំងឈ្មោះ យាន ហួរ (ជាប្តី) និងប្រពន្ធឈ្មោះ លៀន ធូ។ យ៉ាងណាមិញ អគ្គិភ័យបានលេបត្របាក់យកផ្ទះមួយទាំងស្រុង និងបន្ទប់ជួលស្នាក់នៅរបស់កម្មករកម្មការិនីមួយចំនួនផងដែរ។

ក្នុងករណីនេះសមត្តិកិច្ចបានសហការគ្នាប្រើប្រាស់រថយន្តជាច្រើនគ្រឿង មានមកពីស្នងការដ្ឋាននគរបាលខេត្ត, អ្នកឧកញ៉ា ទៀ វិចិត្រ, ម្ចាស់ក្រុមហ៊ុនចម្ការដូងប្រេង និងអធិការដ្ឋាននគរបាលស្រុក នៅតែមិនអាចជួយ សង្គ្រោះបានព្រោះ ផ្ទះដែលឆាប់ឆេះ មានបើកស្ថានីលក់សាំង (មានស៊ីទែនសាំងបន្តែតនៅលើមិនកប់ដី តែមិនផ្ទះស៊ីទែនទេ)។ ករណីនេះត្រូវបានពន្លត់ និងគ្រប់គ្រងបាននៅម៉ោង ៩៖៣០ព្រឹកថ្ងៃដដែល ដោយប្រើប្រាស់ទឹក ជាច្រើនគ្រឿង តែមិនបង្ករបួសស្នាមធ្ងន់ធ្ងរ (ប្តីត្រូវដៃបន្តិច)។

ចំណែកទ្រព្យសម្បត្តិដែលខូចខាតរួមមាន៖ ផ្ទះ១ខ្នង, ម៉ាស៊ីនចាក់សាំង០២គ្រឿង, ស៊ីទែនផ្ទុកសាំង០១, លុយខ្មែរ២០លានរៀល និងលុយដុល្លាចំនួន៣០០០ដុល្លារ, គ្រឿងទេស (ចាបហួយ), ព្រមទាំងសម្ភារៈក្នុងផ្ទះ រួមទាំងឆេះសំយ៉ាបផ្ទះទាំងស្រុង និងបន្ទប់ជួលអស់មួយចំនួនផងដែរ។

ហេតុការណ៍ខាងលើ តាមការរៀបរាប់របស់ស្ត្រីជាប់ប្រពន្ធថា មុនកើតហេតុប្តីគាត់នៅមុខហើយកំពុងថតរូបគេ២នាក់ ពោលប្តីជាជាងថតរូបតូបជាប់ផ្ទះ គាត់នៅផ្ទះបាយ ស្រាប់ឮសម្លេងផ្ទុំកំប៉ុងទឹកក្រូចស្ទួនៗ គាត់មកមើលក៏ភ្លើង បានឆាបឆេះខ្លាំទៅហើយ មូលហេតុដែលបង្កឲ្យមានការឆាបឆេះនេះឡើងគឺបណ្ដាលមកពីឆ្លងចរន្តអគ្គិសន្នី ឆេះដុំទប់ភ្លើង៕