(ព្រះវិហារ)៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានឧបត្ថម្ភអំណោយដល់កម្លាំងនគរបាល និងគ្រួសារកងកម្លាំងនៅទីបញ្ជាការនគរបាលជាតិប្រចាំទិសភូមិភាគទី៤។

អំណោយរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ត្រូវបានលោកឧត្តមសេនីយ៍ទោ ខេង សុហ្វីណេ អនុប្រធាននាយកដ្ឋានកណ្តាលនគរបាលព្រំដែន និងជាមេបញ្ជាការរងប្រចាំការអចិន្ត្រៃយ៍គណៈបញ្ជាការនគរបាលជាតិប្រចាំទិសភូមិភាគទី៤ តំណាងនាយឧត្តមសេនីយ៍ ខេង សុមេធ អគ្គស្នងការរង និងជាមេបញ្ជាការនគរបាលជាតិប្រចាំទិសភូមិភាគទី៣ ទី៤ និងទី៥ យកទៅប្រគល់ជូននៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៥។

អំណោយទាំងអស់នោះរួមមាន៖ អង្ករ៣៤តោន, ត្រី៣៤កេសធំ, មីម៉ាម៉ា៣៤កេសធំ, ស៊ីម៉ង់៦០តោន, ខ្សាច់១០រថយន្ត, ថ្មគ្រោះ១៥រថយន្ត និងថវិកា១៤០,០០០,០០០រៀល៕