(ភ្នំពេញ)៖ លេខាធិការដ្ឋាននៃគណៈកម្មាធិការជាតិសម្របសម្រួលកិច្ចការព័ត៌មាន និងសាធារណមតិ (គ.ស.ព.ស) បានបញ្ជាក់ថា មានគណនីហ្វេសប៊ុករបស់ជនទុច្ចរិត ដែលបានបង្ហោះថា សម្តេចពិជ័យសេនា ទៀ បាញ់ រៀបចំធ្វើឃាតសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន គឺជាព័ត៌មានក្លែងក្លាយ។

យោងតាមលិខិតដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៥នេះ លេខាធិការដ្ឋាន គ.ស.ព.ស បានបញ្ជាក់ទៀតថា សូមបងប្អូនប្រជាពលរដ្ឋកុំយល់ច្រឡំ និងសូមឈប់បន្តផ្សព្វផ្សាយ និងចែករំលែកនូវព័ត៌មានក្លែងក្លាយនេះទៀត៕