(តាកែវ)៖ នៅសាលប្រជុំរដ្ឋបាលស្រុកអង្គរបូរី ខេត្តតាកែវ នៅថ្ងៃពុធ ទី១២ ខែកុម្ភៈ ឆ្នាំ២០២៥ មានការរៀបចំបើកវគ្គបណ្ដុះបណ្ដាល ស្ដីពី ការបញ្ជ្រាប សន្ដិសុខស្បៀងអាហារូបត្ថម្ភ ក្របខណ្ឌវិភាគ និងការបញ្ចូលទិន្នន័យថវិកាកម្មវិធីវិនិយោគ ៣ឆ្នាំរំកិលឃុំ ទៅក្នុងប្រព័ន្ធ SUN-Tools។

ពិធីបើកវគ្គ ស្ថិតក្រោមអធិបតីភាពលោក សុខ សុវណ្ណារិទ្ធ អនុប្រធាននាយកដ្ឋានសន្ដិសុខស្បៀង អាហារូបត្ថម្ភ និងសុខាភិបាលនៃក្រុមប្រឹក្សាស្ដារ និងអភិវឌ្ឍន៍វិស័យកសិកម្មនិងជនបទនៃទីស្តីការគណៈរដ្ឋមន្ត្រី លោក មុត សុវណ្ណារិទ្ធ ប្រធានក្រុមប្រឹក្សាស្រុក លោក ឈឹម ធី អភិបាលរងស្រុកអង្គរបូរី តំណាងអភិបាលស្រុក និងលោ កសួស សុខា ប្រធានគម្រោងអង្គការហេឡែនខេលល័រ។

វគ្គនេះ សហការរៀបចំ និងសម្របសម្រួលដោយ មន្ត្រីជំនាញនៃនាយកដ្ឋានសន្តិសុខស្បៀងអាហាររូបត្ថម្ភ និងសុខាភិបាល នៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្មនិងជនបទ ទីប្រឹក្សារបស់អង្គការអង្គការហេឡែនខេលល័រ និងក្រុមការងារដឹកនាំសម្របសម្រួលវិស័យសន្តិសុខស្បៀងនិងអាហាររូបត្ថម្ភខេត្តតាកែវ ដោយមានការអញ្ជើញចូលរួមពី
តំណាងទីចាត់ការផែនការ និងវិនិយោគសាលាខេត្តតាកែវ តំណាងមន្ទីរផែនការខេត្តតាកែវ លោកនាយករដ្ឋបាលសាលាស្រុក លោកស្រីប្រធាន គ.ក.ស.ក ស្រុក លោកប្រធាន អនុប្រធានការិយាល័យផែនការ និងគាំទ្រឃុំ លោកអនុប្រធានការិយាល័យអប់រំ យុវជន និងកីឡាស្រុក លោកប្រធានការិយាល័យសង្គមកិច្ច និងសុខុមាលភាពសង្គម តំណាងមន្ទីរពេទ្យបង្អែកស្រុក លោកអនុប្រធានការិយាល័យរដ្ឋបាល និងហិរញ្ញវត្ថុ លោកមេឃុំគ្រប់ឃុំ ស្មៀន ជំនួយការហិរញ្ញវត្ថុ និងមន្ត្រីកសិកម្មឃុំគ្រប់ឃុំ៕