Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ក្រសួងបរិស្ថាន បង្ហាញស្ថានភាពគុណភាពខ្យល់នៅកម្ពុជា សម្រាប់ថ្ងៃទី១១ ខែកុម្ភៈចាប់ពីម៉ោង ៦ល្ងាចដល់ម៉ោង ៦ព្រឹក ថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៥

12-02-2025 07:56

(ភ្នំពេញ)៖ ក្រសួងបរិស្ថាន ជូនដំណឹងអំពីស្ថានភាពគុណភាពខ្យល់ នៅក្នុងព្រះរាជាណាចក្រកម្ពុជា សម្រាប់ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៥ ចាប់ពីម៉ោង ៦ល្ងាច ដល់ម៉ោង ៦ព្រឹក ថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៥ ដែលមានកំហាប់ភាគល្អិតនិចលគិតជាមធ្យមស្មើនឹង ៥៣.៨៣ µg/m3 ធៀបនឹងស្តង់ដា ៥០ ug/m3 និងគិតជាសន្ទស្សន៍គុណភាពខ្យល់ (Air Quality Index) គឺ «មធ្យម»។

ពណ៌ខៀវ៖ គុណភាពខ្យល់ល្អណាស់មានខេត្តកំពង់ឆ្នាំង ខេត្តក្រចេះ ខេត្តព្រៃវែង ខេត្តរតនគិរី ខេត្តឧត្តរមានជ័យ ខេត្តមណ្ឌលគីរី និងខេត្តត្បូងឃ្មុំ, ពណ៌បៃតង៖ គុណភាពខ្យល់ល្អមានខេត្តកំពង់ចាម ខេត្តកំពង់ស្ពឺ ខេត្តកំពង់ធំ ខេត្តកំពត រាជធានីភ្នំពេញ ខេត្តស្ទឹងត្រែង ខេត្តស្វាយរៀង និងខេត្តតាកែវ, ពណ៌លឿង៖ ខេត្តបន្ទាយមានជ័យ ខេត្តបាត់ដំបង ខេត្តកណ្តាល ខេត្តព្រះវិហារ ខេត្តសៀមរាប ខេត្តព្រះសីហនុ ខេត្តកែប និងខេត្តប៉ៃលិន, ពណ៌ទឹកក្រូច៖ ខេត្តកោះកុង, ពណ៌ក្រហមៈ ខេត្តពោធិ៍សាត់៕