(ភ្នំពេញ)៖ តាមរយៈសន្និសីទសារព័ត៌មាន ក្រោយប្រតិភូជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា ត្រឡប់មកដល់មាតុប្រទេសវិញនោះ នៅយប់ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៥នេះ លោក សូ ណារ៉ូ រដ្ឋមន្ដ្រីប្រតិភូអមនាយករដ្ឋមន្ដ្រី ទទួលបន្ទុកកិច្ចការអាស៊ាន បានបង្ហាញលទ្ធផលសង្ខេប ក្រោយបញ្ចប់ទស្សនកិច្ចផ្លូវការរយៈពេល២ថ្ងៃ នៅប្រទេសហ្វីលីពីន។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជា បំពេញទស្សនកិច្ចផ្លូវការលើកដំបូងក្នុងឋានៈជានាយករដ្ឋមន្ត្រីនៅប្រទេសហ្វី លីពីន កាលពីថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៥។ ដំណើរទស្សនកិច្ចរបស់ សម្តេច មហាបវរធិបតី ធ្វើឡើងតបតាមការអញ្ជើញរបស់ហ្វឺឌីណាន់ ម៉ាកូស ជេអ ប្រធានាធិបតីហ្វីលីពីន។
កម្ពុជា និងហ្វីលីពីន មានទំនាក់ទំនងការទូតជាមួយគ្នារយៈពេលជិត៧០ ឆ្នាំហើយ។ ដំណើរទស្សនកិច្ចរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នៅ ហ្វី លីពីននាពេលនេះ គឺជាការចាក់បំពេញបន្ថែមនូវថាមពលជំរុញដល់ការធ្វើទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការជាមួយហ្វីលីពីនជាប្រទេសសមាជិក អាស៊ានជាមួយគ្នាឱ្យកាន់តែល្អប្រសើរមួយកម្រិតទៀត៕
សូមស្តាប់ការបង្ហាញលទ្ធផលសង្ខេប របស់លោកបណ្ឌិត សូ ណារ៉ូ ដូចខាងក្រោម៖