(បាត់ដំបង)៖ លោក សុខ លូ អភិបាលខេត្តបាត់ដំបង នៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៥នេះ បានអញ្ជើញប្រកាសចូលកាន់មុខតំណែងមន្ត្រីរាជការចំណុះរចនាសម្ព័ន្ធសាលាខេត្ត មន្ទីរពាក់ព័ន្ធ និងមុខតំណែងក្នុងវិស័យអប់រំមធ្យមសិក្សាស្រុកសំពៅលូន ស្រុកបាណន់ ស្រុកបវេល ស្រុកថ្មគោល ខេត្តបាត់ដំបង៦២នាក់។

ពិធីនេះមានការអញ្ជើញចូលរួមដោយ លោក លោកស្រីអភិបាលរងខេត្ត លោកនាយក នាយករងរដ្ឋបាលសាលាខេត្តមន្ត្រីរាជការ លោកលោកស្រី ប្រធានមន្ទីរ អង្គភាព កងកម្លាំងទាំង៣ប្រភេទជុំវិញខេត្ត លោក លោកស្រី អភិបាលក្រុង ស្រុក ដែលប្រារព្ធធ្វើឡើងនៅសាលប្រជុំសាលាខេត្តបាត់ដំបង។

ក្នុងពិធីប្រកាសចូលកាន់មុខតំណែងមន្ត្រីរាជការចំណុះរចនាសម្ព័ន្ធសាលាខេត្ត មន្ទីរពាក់ព័ន្ធ និងមុខតំណែងក្នុងវិស័យអប់រំមធ្យមសិក្សាស្រុកសំពៅលូន ស្រុកបាណន់ ស្រុកបវេល ស្រុកថ្មគោល ចំនួន ៦២រូប ក្នុងនោះមាន៖ មន្រ្តីសាលាខេត្តបាត់ដំបង ចំនួន ០៧រូប, មន្ទីរអប់រំ យុវជន និងកីឡាខេត្តចំនួន ០៥រូប,មន្ទីរធម្មការ និងសាសនាខេត្តចំនួន ០៣រូប, មន្ទីរផែនការខេត្ត ចំនួន ០២រូប,មន្ទីរវប្បធម៌ និងវិចិត្រសីល្បៈខេត្ត ចំនួន ០៥រូប,មន្ទីរអភិវឌ្ឍន៍ជនបទខេត្ត ចំនួន ០១រូប,មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្ត ចំនួន ២៣រូប, វិស័យអប់រំមធ្យមសិក្សាវិទ្យាល័យកូនភ្នំមិត្តភាព ស្រុកសំពៅលូន ចំនួន ០១រូប, វិស័យអប់រំមធ្យមសិក្សាវិទ្យាល័យ ស ខេង កន្ទឺ២ ស្រុកបាណន់ ចំនួន ០២រូប, វិស័យអប់រំមធ្យមសិក្សាក្នុងស្រុកបវេល ចំនួន ០៦រូប, វិស័យអប់រំមធ្យមសិក្សាក្នុងស្រុកថ្មគោល ចំនួន ០៨រូប។

លោក អភិបាលខេត្តបន្តថា ការផ្លាស់ប្តូរតែងតាំង និង ប្រគល់ភារកិច្ចជូនមន្រ្តីរាជការ ជារឿងទូទៅ ធម្មតាទេ ព្រោះការប្រកាសតែងតាំងជូនមន្រ្តីទូទៅ។

លោក សូមឱ្យមន្រ្តីដែលទើបប្រកាសចូលកាន់តំណែងថ្មីទាំងអស់នេះ ត្រូវ មានសាមគ្គីភាពផ្ទៃក្នុងឱ្យបានល្អចំពោះមន្រ្តីត្រូវតែខិតខំបំពេញតួនាទីរបស់ខ្លួន គឺធ្វើការបម្រើផលប្រយោជន៍ប្រជាពលរដ្ឋជាធំ៕