(ភ្នំពេញ)៖ ការបង្ក្រាបគ្រឿងញៀនទូទាំងប្រទេស នៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៥នេះ បានបង្ហាញថា កម្លាំងសមត្ថកិច្ចបានបង្ក្រាប១៦ក​រណី ឃាត់ខ្លួនជនសង្ស័យ៣២នាក់។

* ករណីដឹកជញ្ជូន រក្សាទុក១១ករណី ឃាត់ខ្លួន២០នាក់
* ⁠ករណីជួញដូរ៣ករណី ឃាត់ខ្លួន៥នាក់
* ⁠ករណីប្រេីប្រាស់២ករណី ឃាត់ខ្លួន៧នាក់។

លទ្ធផលអនុវត្តច្បាប់ពីថ្ងៃទី១ ខែមករា ដល់ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៥នេះ កម្លាំងសមត្ថកិច្ចបានបង្ក្រាបចំនួន១០៧១ករណី ឃាត់ខ្លួន២៧៩៦នាក់ (ស្រី២៥៣នាក់)៕