(ភ្នំពេញ)៖ កាលពីថ្ងៃទី៥ ដល់ទី៨ ខែកុម្ភៈ លោកស្រី ផែថងថាន ស៊ីណាវ៉ាត់ នាយករដ្ឋមន្រ្តីនៃប្រទេសថៃ បានធ្វើដំណើរទស្សនកិច្ចទៅកាន់ប្រទេសចិន ជុំវិញការស្វែងរកវិធានការបង្រ្កាប ក្រុមឧក្រិដ្ឋកម្មអនឡាញ ដែលកំពុងកក្រើកខ្លាំងនៅពេលទេសថៃ ហើយបានប៉ះពាល់ដល់លំហូរភ្ញៀវទេសចរជនជាតិចិន មកកាន់ប្រទេសអាស៊ានមួយនេះយ៉ាងគំហុក។
នៅក្នុងដំណើរទស្សនកិច្ចនេះនាយករដ្ឋមន្ត្រីថៃ អ្នកស្រី ផែថងថាន ស៊ីណាវ៉ាត់ បានគេមើលឃើញថាបានផ្តោតទៅលើទំនាក់ទំនងសេដ្ឋកិច្ចនិងពាណិជ្ជកម្ម។ នៅក្នុងដំណើរទស្សនកិច្ចលោកស្រីនាយករដ្ឋមន្រ្តី ក៏បានជួបជាមួយប្រធានាធិបតីចិន លោក Xi Jinping ផងដែរ ដើម្បីស្វែងរកជំនួយពីមេដឹកនាំចិន ក្នុងការបង្កើនទំនុកចិត្តទេសចរចិនដើម្បីទៅទស្សនាប្រទេសថៃ។
ដូច្នេះដើម្បីជ្រាបកាន់តែច្បាស់ ថាដំណើរទស្សនកិច្ចនេះ ពិតជាអាចជួយផ្ដល់ជំនឿចិត្តដល់អ្នកទេសចរចិន ឱ្យសម្រេចចិត្តមកកំសាន្តនៅប្រទេសថៃ ឡើងវិញឬយ៉ាង?
ជាបន្តសូមទស្សនិកជក ទស្សនាកិច្ចពិភាក្សារវាងបណ្ដាញព័ត៌មាន Fresh News ជាមួយលោកបណ្ឌិត យង់ ពៅ អ្នកវិភាគភូមិសាស្រ្តនយោបាយដូចតទៅ៖