(សៀមរាប)៖ នៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៥ លោកឧត្តមសេនីយ៍ត្រី សៀ ទីន មេបញ្ជាការកងរាជអាវុធហត្ថខេត្តសៀមរាប បានចាត់ឲ្យលោកវរសេនីយ៍ត្រី ហង្ស វិចិត្រ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថស្រុកជីក្រែង និងក្រុមការងារ បាននាំយកថវិការបស់លោកឧត្តមសេនីយ៍មេបញ្ជាការ រួមជាមួយថវិកាដែលបានចូលរួមពី នាយ-នាយរង ពលអាវុធហត្ថនៃកងរាជអាវុធហត្ថខេត្តសៀមរាប ជូនលោកអនុសេនីយ៍ត្រី សួ សុខី។
ថវិកាចំនួន ៨,៣៩០,០០០ រៀល ត្រូវបានជូនលោក អនុសេនីយ៍ត្រី សួ សុខី ជំនួយការមូលដ្ឋានកងរាជអាវុធស្រុកជីក្រែង ដែលបានគ្រោះថ្នាក់ចរាចរណ៍ពេលកំពុងបំពេញភារកិច្ច ហើយកំពុងសម្រាកព្យាបាលជំងឺនៅមន្ទីរពេទ្យ កេតុមាលា (១៧៩ ) រាជធានីភ្នំពេញ៕