(ភ្នំពេញ)៖ លោកស្រី បណ្ឌិត ម៉ែន នារីវុឌ្ឍី ហូសិទ្ធី ប្រធានស្តីទី ពុទ្ធិកសមាគមកម្ពុជរដ្ឋ លោកស្រី ឧកញ៉ា គាត កុលណី អគ្គហេរញ្ញឹការ និងលោកស្រី គៀត សូហ្វីយ៉ា អគ្គហេរញ្ញឹករង តំណាង ព្រះសិរីកោសល សុំ សុខា ព្រះប្រធានពុទ្ធិកសមាគមកម្ពុជរដ្ឋ នារសៀលទី១០ ខែកុម្ភៈ ឆ្នាំ២០២៥ បានដឹកនាំសមាជិក សមាជិកា អញ្ជើញសួរសុខទុក្ខ និងនាំយកថវិកាមូលនិធិ ២ ២៥៩ដុល្លារ ជូនក្រុមគ្រួសារ លោកស្រី ឃុន ណាង៉ាម អតីតអគ្គហេរញ្ញឹក និងជាអតីតស្នងការ សមាគមកាយឫទ្ធិនារីកម្ពុជា ដែលកំពុងសម្រាកព្យាបាលជំងឺវះកាត់ខួរក្បាល នៅមន្ទីពេទ្យរ៉ូយ៉ាល់។
ថវិកានេះ បានមកពីការចូលរួមឧបត្ថម្ភរបស់ ព្រះសិរីកោសល សុំ សុខា សមាជិក សមាជិកា ពុទ្ធិកសមាគមកម្ពុជរដ្ឋ និងលោកស្រីប្រធាន និងសមាជិក ហ្វាវ (FAPW) ៕