Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

មហាឧបាសកពុទ្ធសាសនូបត្ថម្ភក៍ គ្រាង សេងហោ ឪពុកបង្កើតឧកញ៉ា ហោ សំណាង ប្រធានសមាគមនាវាយុវជនអាស៉ីអាគ្នេយ៍ កម្ពុជា ទទួលមរណភាព ក្នុងជន្មាយុ៧៥ឆ្នាំ ដោយរោគាពាធ

11-02-2025 12:00

(ភ្នំពេញ)៖ មហាឧបាសកពុទ្ធសាសនូបត្ថម្ភក៍ គ្រាង សេងហោ ដែលត្រូវជាឪពុកបង្កើតរបស់ឧកញ៉ា ហោ សំណាង ប្រធានសមាគមនាវាយុវជនអាស៉ីអាគ្នេយ៍ កម្ពុជា និងជាប្រធានក្រុមប្រឹក្សាភិបាល អគ្គនាយកមន្ទីរពេទ្យ កម្ពុជា បានទទួលអនិច្ចកម្ម នៅថ្ងៃអង្គារ ទី១១ ខែកុម្ភៈ ឆ្នាំ២០២៥ វេលាម៉ោង៥៖១៣នាទីព្រឹក ក្នុងជន្មាយុ៧៥ឆ្នាំ ដោយរោគាពាធ។

សពមហាឧបាសកពុទ្ធសាសនូបត្ថម្ភក៏ គ្រាង សេងហោ ត្រូវបានតម្កល់ដើម្បីប្រារព្ធពិធីបុណ្យតាមប្រពៃណីព្រះពុទ្ធសាសនា ចាប់ពីថ្ងៃ អង្គារ ទី ១១ ខែកុម្ភៈ ឆ្នាំ២០២៥ តទៅ នៅគេហដ្ឋាននៃសព នៅភូមិគ្រួស សង្កាត់សំរោង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ (ទល់មុខឆៀងខាងជើងសាលាខណ្ឌព្រែកព្នៅ) និងត្រូវដង្ហែរទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស (វត្តសំរោងខាងជើង) នៅ ថ្ងៃសុក្រ ទី១៤ ខែកុម្ភៈ ឆ្នាំ២០២៥ វេលាម៉ោង ៧៖០០ ព្រឹក។

សេចក្តីដូចបានជម្រាបជូនខាងលើ សូមលោក លោកស្រី អ្នកនាង កញ្ញា មេត្តាជ្រាប និងមេត្តាអញ្ជើញចូលរួមក្នុង ពិធីបុណ្យសពខាងលើ តាមសទ្ធាជ្រះថ្លា៕